វិទ្យាស្ថាន Sunrise និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបង្កើតភាពជាដៃគូ និងកិច្ចសហការជាផ្លូវការ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលមានតំណាងមកពីស្ថាប័នទាំងពីរបានចុះហត្ថលេខាលើឯកសារ។