ចាប់ផ្តើមអនាគតរបស់អ្នកជាមួយការសិក្សាលើជំនាញបច្ចេកទេស

Start

End

សិស្សនិស្សិតភាគច្រើនមានការព្រួយបារម្ភអំពីអនាគតតាមរយៈការចាប់យកមុខជំនាញសិក្សាក្រោយបញ្ចប់ថ្នាក់ទី ១២។ ជាក់ស្តែងការសិក្សានៅពេលបច្ចុប្បន្ននេះត្រូវបានបែងចែកជា ២ប្រភេទគឺការសិក្សាលើជំនាញដែលប្រើប្រាស់រយៈពេលខ្លីងាយស្រួលរកការងារធ្វើ ឬត្រូវបន្តជាមួយកម្រិតបរិញ្ញាបត្រដែលចំណាយពេលយ៉ាងតិច ៤ឆ្នាំ។

និស្សិត ភឿង សម្បត្តិ ដែលទើបតែបញ្ចប់ការសិក្សាជំនាញ International Networking Engineer and CyberSecurity នៅវិទ្យាស្ថានសាន់រ៉ាយស៍ក្នុងឆ្នាំ ២០២០នេះបានបញ្ចេញយោបល់យ៉ាងដូច្នេះថា “និយាយទៅវាល្អម្យ៉ាងម្នាក់ជាមួយការចាប់យកជំនាញមុន ឬចាប់ផ្តើមជាមួយកម្រិតបរិញ្ញាបត្រមុន ព្រោះអីរឿងនេះវាពាក់ព័ន្ធនឹងជីវភាពរបស់យើង បើយើងមិនសូវមានលុយកាក់ដែរទេឬក៏ចង់ឆាប់ទទួលបានការងារធ្វើដើម្បីជួយសម្រាលបន្ទុកគ្រួសារ ការរៀនជំនាញជាជម្រើសល្អបំផុត។ ជាបទពិសោធន៍ដូចដែលខ្ញុំបានរៀននៅវិទ្យាស្ថានចឹង ខ្ញុំចំណាយពេលរៀនត្រឹមតែ ១ឆ្នាំ ខ្ញុំអាចរកការងារបានធ្វើជាមួយប្រាក់ខែសមរម្យដែលជួយខ្ញុំអាចបន្តរៀនកម្រិតបរិញ្ញាបត្រដោយខ្លួនឯងមិនពឹងលើអ្នកផ្ទះ”។

វិទ្យាស្ថានសាន់រ៉ាយស៍គឺជាវិទ្យាស្ថានឯកជនមួយដែលបណ្តុះបណ្តាលជំនាញរយៈពេលខ្លីដែលសិស្សនិស្សិតចំណាយពេលត្រឹមតែ ១ឆ្នាំនឹងទទួលបានជំនាញដ៏ពិតប្រាកដមួយអមជាមួយការធានាជូននូវគុណភាពសិក្សា និងការងារ ១០០%។ សព្វថ្ងៃវិទ្យាស្ថានកំពុងផ្តល់ជូននូវការសិក្សារយៈពេល ១ឆ្នាំលើជំនាញ៖

  1. International Networking Engineer and CyberSecurity សម្រាប់សិស្សនិស្សិតដែលចង់ចាប់យកជំនាញវិស្វករបណ្តាញ Network និងអ្នកការពារឧក្រិដ្ឋកម្មតាមរយៈប្រព័ន្ធអ៊ិនធឺណិត ដែលសិស្សនិស្សិតទាំងអស់នឹងទទួលបានជំនាញ ២ ក្នុងរយៈពេលត្រឹម ១ឆ្នាំ។
  2. International Web Developer សម្រាប់សិស្សនិស្សិតដែលចង់ទទួលបានជំនាញអភិវឌ្ឍវេបសាយអាជីពម្នាក់ ដែលកម្មវិធីសិក្សារបស់យើងបានរៀបចំគឺគិតគូររួចជាស្រេចចាប់ពីកម្រិតដំបូងរហូតដល់កម្រិតខ្ពស់។
  3. International Creative Video and Graphic សម្រាប់សិស្សនិស្សិតដែលចាប់អារម្មណ៍ជាមួយជំនាញរចនារូបភាព ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ធ្វើស្ពត វីដេអូររឿង ធ្វើក្រាហ្វិក និងវីដេអូរចលនាលក្ខណៈ 3D ជាដើម។ ការងារទាំងនេះគឺមាននៅតាមបណ្តាលក្រុមហ៊ុនធ្វើស្ពត ទូរទស្សន៍ ផលិតកម្មភាពយន្ត និងផលិតកម្មចម្រៀងជាដើម។
  4. International Autodesk Maya សម្រាប់សិស្សនិស្សិតដែលចង់បានជំនាញធ្វើវីដេអូររឿង ស្ពត និងភាពយន្តតុក្តតាផ្សេងៗជាលក្ខណៈ 3D ស្តង់ដារអន្តរជាតិ។

ក្រៅពីជំនាញ ១ឆ្នាំនេះវិទ្យាស្ថានក៏មានជាការបណ្តុះបណ្តាលរយៈពេលខ្លី ៣ខែលើជំនាញដូចជា Microsoft Window Server, RedHat Linux, CyberSecurity, CyberOps, Oracle, iOS and Android App Development, ITIL, Pentest, និង CCNP Enterprise ជាដើម។ លោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យទាំងអស់សុទ្ធតែបុគ្គលិកជំនាញដែលអញ្ជើញមកពីស្ថាបនឯកទេសផ្សេងៗគ្នា ដើម្បីនាំយកនូវបទពិសោធន៍ជាក់ស្តែងមកចែករំលែក។

វិទ្យាស្ថានសាន់រ៉ាយស៍នឹងផ្តល់ជូនលោកអ្នកនូវការបណ្តុះបណ្តាលជំនាញ IT ស្តង់ដារអន្តរជាតិ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរសព្ទ 023/016/099 997 282។

Contact

Tel: 023/016/099 997 282
Email: info@sunriseinstitute.tech
Telegram: @sunrise_institute
Facebook: Sunrise, Number 1 IT Training in Cambodia
Address: #64 ABC Street 348 Sangkat Tuol Svay Prey 1, Khan Chamkarmorn Phnom Penh

TOP