ថ្នាក់អាហាររូបករណ៍ថ្មីសម្រាប់ជំនាញ International Creative Video and Graphic

Start

End

ដើម្បីអបអរសាទរឆ្នាំថ្មី ២០២០ និងជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់វិទ្យាស្ថានដើម្បីជាការថ្លែងអំណរសម្រាប់ការគាំទ្រពីសំណាក់ក្រុមហ៊ុន ដៃគូរសហការ និងសិស្សនិស្សិតទាំងអស់ វិទ្យាស្ថានសាន់រ៉ាយស៍នឹងផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ២កន្លែង ៧០% ចំនួន ៣ កន្លែង និង ៥០% ចំនួន ១០ កន្លែងលើជំនាញ International Creative Video and Graphic សិក្សារយៈពេលមួយឆ្នាំពេញ។

លក្ខណ្ឌ៖
១. ឈប់ទទួលពាក្យត្រឹមថ្ងៃ ព្រហស្បតិ ទី ២០ ខែកុម្ភៈ ឆ្នាំ ២០២០
២. ប្រឡងវិញ្ញាសារមូលដ្ឋានភាសាអង់គ្លេស និងកុំព្យូទ័រនៅថ្ងៃចន្ទ ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០។
៣. សម្ភាសន៍នៅថ្ងៃសុក្រ ទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០
៤. លទ្ធផលជាប់ជាស្ថាពរនឹងប្រកាសនៅថ្ងៃចន្ទ ទី ២ ខែមិនា ឆ្នាំ ២០២០។
៥. ចូលរៀនថ្ងៃចន្ទ ទី ៩ ខែមិនា ឆ្នាំ ២០២០ សម្រាប់វេន ចន្ទ ដល់សុក្រ វេលាម៉ោង ៦ល្ងាច ដល់ ៨យប់

វិទ្យាស្ថានសាន់រ៉ាយស៍តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចក្នុងការបណ្តុះបណ្តាលជំនាញ ICT ដល់សិស្សនិស្សិតទាំងអស់ ដើម្បីអោយពួកគាត់ក្លាយជាអ្នកដឹកនាំដ៏ឆ្នើមម្នាក់ក្នុងវិស័យនេះ។ 

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ 023/016/099 997 282។

Contact

Tel: 023/016/099 997 282
Email: info@sunriseinstitute.tech
Telegram: @sunrise_institute
Facebook: Sunrise, Number 1 IT Training in Cambodia
Address: #64 ABC Street 348 Sangkat Tuol Svay Prey 1, Khan Chamkarmorn Phnom Penh

TOP