Start
End
ដោយមានការព្រួយបារម្មណ៍លើការរីករាលដាលនៃជំងឺ Covid-19 ក្នុងប្រទេសកម្ពុជាក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីប្រកាសតម្រូវអោយគ្រឹះស្ថានអប់រំទាំងអស់វិស្សមកាលតូចមុនកាលកំណត់កាលពីថ្ងៃទីសៅរ៍ ទី ១៥ ខែមីនា ឆ្នាំ ២០២០។
ជាការឆ្លើយតបនៃសេចក្តីប្រកាសវិទ្យាស្ថានសាន់រ៉ាយស៍បានផ្អាកសកម្មភាពបណ្តុះបណ្តាលនៅអគារសិក្សាផ្ទាល់បង្វែរជាការសិក្សាតាមរយៈ E-Learning ដែលសាលាបានត្រៀមជាស្រេច។ ការធ្វើបែបនេះគឺស្របតាមការចង់បានរបស់ក្រសួង សិស្សនិស្សិត លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្សផងដែរ ដើម្បីអោយប្រាកដថាសិស្សនិស្សិត លោកគ្រូអ្នកគ្រូ និងអ្នកពាក់ព័ន្ធរបស់យើងទាំងអស់នឹងមានសុវត្ថិភាព។
ជាក់ស្តែងតាមបទពិសោធន៍របស់យើងកន្លងមកសិស្សនិស្សិតរបស់យើងនៅតែទទួលបានការបណ្តុះបណ្តាលដូចធម្មតាជាមួយគ្រូបន្ទុកថ្នាក់រៀងៗខ្លួនដោយធានាបាននូវគុណភាពនៃការសិក្សាដដែល។ ដូច្នេះដើម្បីជាការលើកទឹកចិត្តដល់សិស្សនិស្សិតថ្មីដែលមានបំណងបន្តការសិក្សា វិទ្យាស្ថានសាន់រ៉ាយស៍នឹងផ្តល់ជូន Modem WiFi មួយដោយឥតគិតថ្លៃជាការសម្រួលលើបញ្ហាកង្វះអ៊ិនធឺណេតប្រើប្រាស់ និងបញ្ចុះតម្លៃរហូតដល់ ៥០%។
ការផ្តល់ជូន Modem WiFi នេះនឹងមានសុពលភាពត្រឹមខែ មេសាប៉ុណ្ណោះ ហើយសិស្សនិស្សិតរបស់យើងដែលមានចំងល់អាចទាក់ទងមកកាន់សាលារៀនតាមរយៈហ្វេកប៊ុកផ្លូវការរបស់សាលា Sunrise, Number 1 IT Training in Cambodia ឬតាមរយៈលេខទូរស័ព្ទ 023/016/099 997 282។