វិទ្យាស្ថានសាន់រ៉ាយបានចូលរួមជាផ្នែកមួយរបស់ Cisco ក្នុងការរៀបចំ Academy Conference Cambodia ប្រចាំឆ្នាំ

Start

May 3, 2019

End

May 4, 2019

នាថ្ងៃទី ១៤ ធ្នូ ឆ្នាំ ២០១៨ វិទ្យាស្ថានសាន់រ៉ាយមានមោទនភាព ដែលបានក្លាយជាផ្នែកមួយរបស់ Cisco ក្នុងការរៀបចំសន្និសិទជួបជុំប្រចាំឆ្នាំដែលមានឈ្មោះថា Academy Conference, Cambodia ដោយមានការចូលរួមពីតំណាងស្ថាប័នអប់រំដែលជាដៃគូសហការក្នុងប្រទេសកម្ពុជា លោកគ្រូ អ្នកគ្រូ ក៏ដូចជាអ្នកតំណាងរបស់ Cisco ដែលសរុបមានចំនួនជិត ១០០ នាក់។
នៅក្នុងសន្និសិទនោះអ្នកតំណាងរបស់ Cisco បានចែករំលែកនូវព័ត៌មានថ្មីៗលើវិស័យបច្ចេកវិទ្យា និងបង្ហាញពីបច្ចុប្បន្នភាពរបស់គេហទំព័រ Cisco ទៅកាន់បណ្តាលស្ថាប័នអប់រំដែលជាដៃគូ និងលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនោះ។
អ្នកគ្រូ វឿន លក្ខណា នាយកគ្រប់គ្រងទូទៅរបស់វិទ្យាស្ថានសាន់រ៉ាយមានប្រសាសន៏ថា <<យើងសប្បាយចិត្តដែលបានក្លាយជាផ្នែកមួយរបស់ Cisco ក្នុងការរៀបចំជំនួបប្រចាំឆ្នាំនេះ ព្រោះនេះជាផ្នែកមួយក្នុងការជួយដល់វិស័យអប់រំរបស់ប្រទេសកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យ IT ផងដែរ។ ហើយវិទ្យាស្ថានសាន់រ៉ាយនឹងខិតខំបន្ថែមទៀត ដើម្បីជាផ្នែកមួយក្នុងការជួយដល់វិស័យអប់រំក្នុងប្រទេសរបស់យើង។ >>

លោកគ្រូ ហុក ដារិន គ្រូជំនាញផ្នែកកម្មវិធីសិក្សា Cisco បានបង្ហាញចំណាប់អារម្មណ៏លើពិធីនេះថា <<វាជាការល្អដែល Cisco បានរៀបចំកម្មវិធីនេះជាប្រចាំឆ្នាំ ព្រោះវាអាចជួយអោយស្ថាប័នអប់រំ លោកគ្រូ អ្នកគ្រូទាំងអស់ អាចទទួលបាននូវបច្ចុប្បន្នភាពថ្មីក្នុងវិស័យបច្ចេកវិទ្យានេះ ហើយក៏សូមអរគុណដល់ វិទ្យាស្ថានសាន់រ៉ាយក៏ដូចជាដៃគូរសហការទាំងអស់ដែលបានធ្វើអោយកម្មវិធីនេះកើតឡើង។>>

អ្នកគ្រូ លក្ខណា ក៏បានគូសបញ្ជាក់ផងដែរថាចាប់តាំងពីដំណើរការក្នុងឆ្នាំ ២០១៩ មកវិទ្យាស្ថានសាន់រ៉ាយបានបណ្តុះបណ្តាលធនធានមនុស្សជាច្រើនដើម្បីចូលរួមជួយអភិវឌ្ឍសង្គមក្នុងវិស័យ IT ហើយវិទ្យាស្ថានក៏ទទួលបានសិទ្ធិអនុញ្ញាតិពី Cisco ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពលើមុខវិជ្ជា Cisco លើសពីនេះវិទ្យាស្ថានក៏មានបណ្តុះបណ្តាលលើជំនាញផ្សេងទៀតដូចជា Microsoft, Linux, Oracle និង IBM ជាដើម ដែលមុខវិជ្ជាទាំងនោះរួមមាន IT Essentials, CCNA Routing & Switching, CCNA Bootcamp, CCNA Security & Cyber-security, CCNP – Route, CCNP – Switch, CCNP T-shoot, CCNP Bootcamp, Authorised Testing Center, HR Outsourcing, Recruitment Service, CV consultant, Redhat Linux, Oracle, Microsoft, Full Stack PHP Web Development, C++, Java, C#, Python និង Laravel 5។
វិទ្យាស្ថានសាន់រ៉ាយនឹងផ្តល់ជូនលោកអ្នកនូវការបណ្តុះបណ្តាលជំនាញ IT ស្តង់ដារអន្តរជាតិ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរសព្ទ 023/016/099 997 282។

Contact

Tel: 023/016/099 997 282
Email: info@sunriseinstitute.tech
Telegram: @sunrise_institute
Facebook: Sunrise, Number 1 IT Training in Cambodia
Address: #64 ABC Street 348 Sangkat Tuol Svay Prey 1, Khan Chamkarmorn Phnom Penh

TOP