សកម្មភាពទំនួលខុសត្រូវសង្គមរបស់វិទ្យាស្ថានសាន់រ៉ាយស៍

SUNRISE Institute

Start

End

កាលពីពេលថ្មីៗនេះវិទ្យាស្ថានសាន់រ៉ាយស៍បានបើកអោយមានជាការប្រឡងថ្នាក់អាហាររូបករណ៍ International Web Developer សិក្សារយៈពេល ១ឆ្នាំចំនួន ១៥កន្លែង ដែលមានដូចជា ១០០% ចំនួន ២កន្លែង ៧០% ចំនួន ៣កន្លែង និង ៥០% ចំនួន ១០កន្លែង។

ជាលទ្ធផលវិទ្យាស្ថានក៏បានរកឃើញម្ចាស់ជ័យលាភីសម្រាប់អាហាររូបករណ៍នេះតាមរយៈការជម្រុះលើវិញ្ញាសារប្រឡង និងសម្ភាសន៍ក្នុងចំណោមបេក្ខជន ៥៦នាក់។

នេះជាសកម្មភាពទំនួលខុសត្រូវសង្គមរបស់វិទ្យាស្ថាន ដែលជាការឆ្លើយតបទៅកាន់សង្គមជាតិក៏ដូចជាការថ្លែងអំណរគុណដល់បណ្តាលក្រុមហ៊ុន និងសិស្សានុសិស្សទាំងអស់ដែលគាំទ្រកន្លងមក។

លោក ហុក ដារិន នាយកគ្រប់គ្រងទូទៅរបស់វិទ្យាស្ថានសាន់រ៉ាយស៍បានបញ្ជាក់យ៉ាងដូច្នេះថា “នេះមិនមែនជាលើកទី ១នោះទេ ដែលវិទ្យាស្ថានសាន់រ៉ាយស៍ចូលរួមក្នុងសកម្មភាពសង្គម។ វិទ្យាស្ថានរបស់យើងខ្ញុំបានចាប់ដំណើរការតាំងពីឆ្នាំ ២០០៩ យើងបានចូលរួមសកម្មភាពសង្គមជាច្រើនតាំងពីចាប់ផ្តើមដំណើរការកន្លងមកដូចជាផ្តល់ជូនអាហាររូបករណ៍ដល់សិស្សក្រីក្រ សិស្សនារី ព្រះសង្ឃ ចូលរួមរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីបញ្ជ្រៀបការយល់ដឹងសារៈសំខាន់នៃវិស័យ IT ជាដើម។ ហើយឆ្នាំនេះជាគម្រប់ខួប ១០ឆ្នាំរបស់យើង វិទ្យាស្ថានបាននឹងកំពុងរៀបចំសកម្មភាពផ្សេងៗមិនថាតែបង្កើតកម្មវិធីសិក្សាថ្មីៗដល់បណ្តាលក្រុមហ៊ុនជាដៃគូរក៏ដូចជាសិស្សានុសិស្សនោះទេ យើងក៏បានដាក់ជាការប្រឡងអាហាររូបករណ៍ដែលរាប់ទាំងលើកនេះយើងបានធ្វើ ២ដងរួចហើយក្នុងឆ្នាំ ២០១៩ ហើយឆាប់ៗនេះយើងក៏នឹងមានជាអាហាររូបករណ៍ ១០០% ថ្នាក់ International Networking Engineer ឥតគិតថ្លៃពេញ ១ឆ្នាំចំនួន ១៥កន្លែងនិងមានជាប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀតផង។”

លោក ដារិន ក៏បានបន្ថែមថា ឆ្លៀតក្នុងឱកាសនេះតំណាងអោយថ្នាក់ដឹកនាំក៏ដូចជាបុគ្គលិក និងលោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យទាំងអស់សូមថ្លែងអំណរគុណដល់បណ្តាលក្រុមហ៊ុន និងសិស្សានុសិស្សទាំងអស់ដែលបានគាំទ្រវិទ្យាស្ថានសាន់រ៉ាយស៍កន្លងមក ហើយយើងខ្ញុំសង្ឃឹមថាយើងនឹងមានកិច្ចសហការដ៏ល្អបន្ថែមទៀតនៅពេលខាងមុខ។

សូមបញ្ជាក់ថាបច្ចុប្បន្នវិទ្យាស្ថានសាន់រ៉ាយស៍កំពុងផ្តល់ជូននូវកម្មវិធីសិក្សាលើជំនាញ IT ដ៏សំបូរបែប ដែលអ្នកសិក្សាចំណាយរយៈពេលខ្លីទទួលបានគុណភាពល្អ ថែមទាំងធានាការងារធ្វើ ១០០% ដែលកម្មវិធីសិក្សាទាំងនោះមានដូចជា កម្មវិធីសិក្សារបស់ Cisco, Microsoft, Linux, Video&Graphic, Web Development, Mobile Development និងវគ្គសិក្សាពិសេសៗជាច្រើនទៀត។ លើសពីនេះវិទ្យាស្ថានក៏មានរៀបចំជាកញ្ចប់បង្រៀនលើមុខវិជ្ជាផ្សេងៗតម្រូវតាមសេចក្តីត្រូវការរបស់អតិថិជនទាំងអស់ផងដែរ។

វិទ្យាស្ថានសាន់រ៉ាយស៍មានទីតាំងស្ថិតនៅផ្ទះលេខ ៦៤ABC ផ្លូវលេខ ៣៤៨ សង្កាត់ទួលស្វាយព្រៃ ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

023/016/099 997 282

 

Contact

Tel: 023/016/099 997 282
Email: info@sunriseinstitute.tech
Telegram: @sunrise_institute
Facebook: Sunrise, Number 1 IT Training in Cambodia
Address: #64 ABC Street 348 Sangkat Tuol Svay Prey 1, Khan Chamkarmorn Phnom Penh

TOP