Start
June 1, 2019 - 2:00 pm
End
June 1, 2019 - 5:00 pm
កាលពីថ្ងៃសៅរ៍ ទី១ ខែមិថុនា ឆ្នាំ២០១៩ នេះវិទ្យាស្ថានសាន់រ៉ាយស៍បានរៀបចំសិក្ខាសិលាថ្មីមួយដោយឥតគិតថ្លៃដែលមានឈ្មោះថា “Security Challenge in Cambodia Industry” នៅអគារមិត្តភាពកម្ពុជា កូរ៉េ ឬហៅថា CKCC។
វាគ្មិនដែលបានចូលរួមចែករំលែកបទពិសោធន៍នៅថ្ងៃនោះសុទ្ធសឹងតែជាអ្នកជំនាញមកពីស្ថាប័នធនាគារឯកជនដែលកំពុងតែប្រឡូក និងមានបទពិសោធន៍ជាយូរឆ្នាំលើវិស័យ Security នេះ។
លោក ហុក ដារិន នាយកគ្រប់គ្រងទូទៅវិទ្យាស្ថានសាន់រ៉ាយស៍ និងជាអ្នករៀបចំកម្មវិធីនេះបានលើកឡើងថា “ដោយហេតុថាវិស័យសុវត្ថិភាពបច្ចេកវិទ្យាគឺជារឿងសំខាន់ និងកំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់បណ្តាលក្រុមហ៊ុន ឬសហគ្រាសនានាដែលជាក្តីបារម្ភក្នុងយុគសម័យទំនើបនេះ។ ហេតុនេះហើយបានជាវិទ្យាស្ថានសាន់រ៉ាយស៍បង្កើតសិក្ខាសិលានេះឡើងក្នុងគោលបំណងចែករំលែកនូវសារមួយដល់យុវនិស្សិតជំនាន់ក្រោយអោយខិតខំសិក្សារៀនសូត្រក៏ដូចជាសម្រួចជំនាញផ្នែកសុវត្ថិភាពបណ្តាញនេះបន្ថែម ដែលជាឱកាសការងារដ៏ល្អហើយក្រុមហ៊ុននានាក៏កំពុងត្រូវការធនធានផ្នែកនេះផងដែរ”។
កម្មវិធីនេះមានអ្នកចូលរួមប្រមាណជាជិត ២០០នាក់ ហើយក្រុមការងាររៀបចំកម្មវិធី និងវាគ្មិនទាំងអស់ក៏សង្ឃឹមថាសិក្ខាសិលាមួយនេះនឹងជួយដល់យុវនិស្សិតក៏ដូចជាភ្ញៀវកិត្តិយសដែលបានចូលរួមផ្សេងទៀតអាចទទួលបាននូវព័ត៌មានក៏ដូចជាចំណេះដឹងមួយផ្នែកទៀត ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យសុវត្ថិភាពបច្ចេកវិទ្យានេះទាំងអស់គ្នា។
សូមទស្សនាវីឌេអូសង្ខេបពីព្រឹត្តិការណ៍ខាងក្រោម៖