កម្មវីធី Cyber Elite Cambodia 2024 ក្រោមការដឹកនាំពីក្រុមហ៊ុនអន្តរជាតិ Veilron Technologies ដែលទទួលបានការអញ្ជើញពី Offsec Singapore និង Offsec Australia ក្នុងការសម្របសម្រួលវិញ្ញាសារប្រកួតកំរិតអន្តរជាតិមួយនេះ។



ភ្នំពេញ៖ កាលពីថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ នៅឯសណ្ឋាគារ Hyatt Regency Phnom Penh ក្រុមហ៊ុនអន្ដរជាតិ Veilron Technologies ជាមួយនឹងក្រុមហ៊ុន Offsec Singapore និង Offsec Australia បានរៀបចំកម្មវិធីប្រកួតប្រជែងហ៊ែកលំដាប់អន្ដរជាតិដ៏ធំមួយឈ្មោះថា Cyber Elite Cambodia 2024 ក៏ដូចជាបានរៀបចំកម្មវិធីសិក្សាសាលាជជែកពីបញ្ហាសន្តិសុខសាយប័រនៅក្នុងប្រទេសកម្ពុជា និងការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកនេះផងដែរ។

កម្មវិធីមួយនេះត្រូវបានអញ្ញើញចូលរួមយ៉ាងច្រើនកុះករពីសំណាកភ្ញៀវកិត្តិយសជាតិនិងអត្ដរជាតិអញ្ចើញមកពីវិស័យរដ្ឋ ឯកជន អ្នកជំនាញ វិទ្យាស្ថានធំៗ និងសាកលវិទ្យាល័យបច្ចេកវិទ្យាល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជាជាច្រើនផងដែរ។

កម្មវិធី Cyber Elite Cambodia 2024 នេះត្រូវបានប្រារព្ធឡើងរយៈពេលពីរថ្ងៃពេញ ដោយថ្ងៃទី១ គឺមានការប្រគួតប្រជែងហ៊ែកលំដាប់អន្ដរជាតិ ដើម្បីជម្រុះស្វែងបេក្ខជនឆ្នើម១០នាក់ចុងក្រោយឡើងទៅប្រកួតដណ្ដើមពាននៅវគ្គផ្ដាច់ព្រាត់។ រហូតមកដល់ថ្ងៃទី២ បេក្ខជនឆ្នើមទាំង១០រូបបានធ្វើការប្រកួតជម្រុះរកយកបេក្ខជនឆ្នើប៣រូប ដើម្បីទទួលបានជ័យលាភី។

ជាមួយគ្នានេះដែរ ក្រៅតែពីការប្រកួតហ៊ែក នៅថ្ងៃទី២នេះក៏មានកម្មវិធីសិក្សាសាលាចែករំលែកចំណេះដឹងពាក់ព័ន្ធទៅនឹងសន្តិសុខសាយប័រ ក៏ដូចជាមានការបើកកិច្ចពិភាក្សាដេញដោលជាសាធារណៈជាក្រុម ដែលមានការចូលរួមកិច្ចពិភាក្សាពីសំណាកអ្នកជំនាញដែលមកពីវិស័យរដ្ឋ វិស័យឯកជន អ្នកជំនាញជាតិអន្ដរជាតិ និងវាគ្មិនមកពីសាកលវិទ្យាល័យល្បីៗជួរមុខនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ហើយកិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងដើម្បីចែករំលែកពីចែករំលែកចំណេះដឹង និងព័ត៌មានសំខាន់ៗ ក៏ដូចជាលើកឡើងពីបញ្ហាដែលភាគីនីមួយៗកំពុងតែប្រឈម ជាពិសេសគឺបញ្ហាការអភិវឌ្ឍន៍ធនធានមនុស្សផ្នែកសន្ដិសុខសាយប័រ ដើម្បីស្វែងរកដំណោះស្រាយជារួមធ្វើយ៉ាងណានាំយកនូវបច្ចេកវិទ្យាទំនើបចុងក្រោយ និងជំរុញឲ្យមានវគ្គបណ្ដុះបណ្ដាលធនធានមនុស្សសន្ដិសុខសាយប័រកម្ពុជាដែលទទួលស្គាល់យ៉ាងទូលំទូលាយបែបអន្ដរជាតិ។

ទន្ទឹមនឹងនេះផងដែរ ក្រោយការប្រកួតយ៉ាងស្វិតស្វាញរយៈពេលពីរថ្ងៃពេញទីបំផុតកម្មវិធី Cyber Elite Cambodia 2024 បានរកឃើញបេក្ខជនឆ្នើមជំនួន៣រូបដូចខាងក្រោម៖

· ជ័យលាភីលេខ១ បានទៅលើ Darom Sovanareach តំណាងឲ្យវិទ្យាស្ថាន Sunrise Institute
· ជ័យលាភីលេខ២ បានទៅលើ Long samnang Neverwin តំណាងឲ្យវិទ្យាស្ថាន Proseth Institute
· ជ័យលាភីលេខ៣ បានទៅលើ Ouchthoeun Dekhea តំណាងឲ្យ CADT