News Event

Category

សកម្មភាពចែករំលែកដោយទឹកចិត្តសប្បុរស

សកម្មភាពចែករំលែកដោយទឹកចិត្តសប្បុរស! កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ វិទ្យាស្ថាន សាន់រ៉ាយ (Sunrise Institute) បានរៀបចំកម្មវិធីសប្បុរសធម៌ នាំយកសម្ភារសិក្សា រួមមានសៀវភៅ ប៊ិច និងសម្ភារចាំបាច់ផ្សេងៗទៀត ទៅចែកជូនដល់ប្អូនៗសិស្សានុសិស្សនិងអ្នកគ្រូនៅសាលាបឋមសិក្សាអូរលយនៃសហគមន៍ឥស្លាម ខេត្តកំពង់ឆ្នាំង។ សកម្មភាពនេះមិនត្រឹមតែជាការផ្តល់ជូននូវសម្ភារសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការផ្តល់នូវក្តីសង្ឃឹម និងការលើកទឹកចិត្តដល់ប្អូនៗក្នុងការខិតខំរៀនសូត្រ ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកក្នុងគម្រោងនេះ។ ការរួមចំណែករបស់លោកអ្នក គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ពួកយើង!
Read More

Hack The Box Meetup Cambodia

ពីក្តីស្រមៃតូចមួយ មកជាទំព័រប្រវត្តិសាស្ត្រថ្មីនៃសហគមន៍ Cyber Security នៅកម្ពុជា! អ្វីៗគ្រប់យ៉ាងចាប់ផ្តើមចេញពីគំនិតមួយ៖ “ធ្វើម៉េចឱ្យក្មេងៗ និងអ្នកស្រឡាញ់វិស័យបច្ចេកវិទ្យានៅស្រុកខ្មែរ មានឱកាសប្រឡូកក្នុងវេទិកាលំដាប់ពិភពលោក?” ហើយនៅថ្ងៃនេះ ក្តីស្រមៃនោះបានក្លាយជាការពិតហើយ! Hack The Box Meetup Cambodia #1 ត្រូវបានបញ្ចប់ជាស្ថាពរ និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បំផុត! ទិដ្ឋភាពដែលធ្វើឱ្យពួកយើងរំភើបស្ទើរហូរទឹកភ្នែក គឺនៅពេលដែលទ្វារបន្ទប់បើក ហើយបងប្អូន សិស្សនិស្សិត និងអ្នកជំនាញជាច្រើននាក់ បានមកជុំគ្នាយ៉ាងកុះករ រហូតពេញណែនបន្ទប់។ ម្នាក់ៗមកដោយស្នាមញញឹម និងក្តីរំភើបដើម្បីរៀនសូត្រ ចែករំលែក និង Hack ជាមួយគ្នា។ អង្គុយសម្លឹងមើលទិដ្ឋភាពនេះទាំងយប់ ខ្ញុំពិតជាមានអារម្មណ៍ដឹងគុណរកអ្វីប្រៀបមិនបានឡើយ។ ដំណើរដំបូងដែលគ្មានអ្នកជឿជាក់ តែមានដៃគូដ៏អស្ចារ្យ៖ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ មិនអាចកើតឡើងបានទេបើគ្មានការទុកចិត្តពីក្រុមការងារ Hack The Box។ សូមអរគុណដល់ Orestis-Konstantinos Fotou និង Stella Vako ដែលបានជឿជាក់លើចក្ខុវិស័យមួយនេះ តាំងពីពួកយើងនៅជាសហគមន៍តូចមួយដែលគ្មាននរណាស្គាល់។ ទំនុកចិត្តរបស់បងៗ គឺជាកម្លាំងចលករធ្វើឱ្យកម្ពុជាមានឈ្មោះនៅលើឆាកអន្តរជាតិ របស់ Hack The Box...
Read More

Celebrating a New Strategic Partnership

អបអរសាទរជាមួយភាពជាដៃគូសហការថ្មី! វិទ្យាស្ថានសាន់រ៉ាយស៍មានសេចក្តីសោមនស្សរីករាយក្នុងការចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយ Technovage Solution Co., Ltd. ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកដំណោះស្រាយសន្តិសុខសាយប័រនៅកម្ពុជា។ តាមរយៈភាពជាដៃគូនេះ ភាគីទាំងពីរនឹងសហការលើ៖ កម្មវិធីលើកកម្ពស់ការយល់ដឹងអំពីសន្តិសុខសាយប័រ ការសាកល្បង Phishing Awareness Simulation ការអនុវត្ត Social Engineering Exercises ការហ្វឹកហាត់ Incident Response Drills Vulnerability Assessment & Penetration Testing (VAPT) Security Operations Center (SOC) Solutions IT Security Audits និងកម្មវិធីអនុលោមភាពស្តង់ដារ ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមរបស់យើងក្នុងការ ពង្រឹងកម្មវិធីការយល់ដឹងអំពីសន្តិសុខសាយប័រ តាមរយៈការអនុវត្ត និងស្ថានការណ៍សាកល្បងជាក់ស្តែង ដើម្បីជួយអង្គភាពនានាកសាងការការពារដ៏រឹងមាំប្រឆាំងនឹងការគំរាមកំហែងសាយប័រដែលកំពុងកើនឡើង។ រួមគ្នាអភិវឌ្ឍធនធានមនុស្សផ្នែកសន្តិសុខសាយប័រ បង្កើនការយល់ដឹង និងកសាងអនាគតឌីជីថលដែលមានសុវត្ថិភាពសម្រាប់កម្ពុជា។ Celebrating a New Strategic Partnership! Sunrise Institute...
Read More

Strategic Cyber Threat Hunting training program on 10 June 2026,

ពង្រឹងសមត្ថភាពសន្តិសុខអ៊ីនធឺណិតនៅកម្ពុជា! វិទ្យាស្ថានសាន់រ៉ាយស៍បានផ្តល់នូវការបណ្តុះបណ្តាលប្រកបដោយមោទនភាពចំពោះវគ្គសិក្សា Strategic Cyber Threat Hunting ប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមជិត 30 នាក់ ដែលមកពី ក្រសួងរដ្ឋាភិបាល ស្ថាប័នធនាគារ និងវិស័យសំខាន់ៗ។ គំនិតផ្តួចផ្តើមនេះគឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួង ក្នុងការបន្តអភិវឌ្ឍធនធានមនុស្សជំនាញកម្រិតខ្ពស់ និងលើកកម្ពស់ប្រព័ន្ធការពារសន្តិសុខសាយប័រជាតិ ឱ្យស្របតាមចក្ខុវិស័យនៃការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។ Strengthening Cybersecurity Capacity in Cambodia! The Sunrise Institute proudly conducted the Strategic Cyber Threat Hunting training program on 10 June 2026, bringing together nearly 30 participants from government ministries, banking institutions, and other...
Read More

វគ្គបណ្តុះបណ្តាល EC-Council Certified Incident Handler (ECIH)

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “EC-Council Certified Incident Handler (ECIH)” ដែលជាកម្មវិធីបណ្តុះបណ្តាលស៊ីជម្រៅផ្តោតលើការគ្រប់គ្រង និងការឆ្លើយតបទៅនឹងឧប្បត្តិហេតុសន្តិសុខសាយប័រ (Incident Response) ចាប់ពីថ្ងៃទី២៣-២៥ ខែកុម្ភៈ ឆ្នាំ២០២៦ និងមានការអញ្ជើញចូលរួមពីមន្ត្រី និងបុគ្គលិកជំនាញមកពី ១៩ ក្រសួង-ស្ថាប័នរដ្ឋ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ប្រតិបត្តិករសេវាអ៊ីនធឺណិត និងស្ថាប័នហិរញ្ញវត្ថុនិងធនាគារ សរុបប្រមាណ ៣០រូប នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។   វគ្គបណ្តុះបណ្តាល EC-Council Certified Incident Handler (ECIH) ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដោយគ្របដណ្តប់លើម៉ូឌុលសំខាន់ៗដែលជាមូលដ្ឋានគ្រឹះចំបងនៃការគ្រប់គ្រងឧប្បត្តិហេតុសន្តិសុខសាយប័រ។ វគ្គនេះមិនត្រឹមតែផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវជំនាញបច្ចេកទេសប៉ុណ្ណោះទេ តែងថែមទាំងផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងការអនុវត្តអនុលោមភាព និងទិដ្ឋភាពច្បាប់ពាក់ព័ន្ធផងដែរ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្ត្រីជំនាញនឹងទទួលបាននូវសមត្ថភាពពេញលេញក្នុងការវាយតម្លៃ កំណត់អត្តសញ្ញាណ ទប់ស្កាត់ និងឆ្លើយតបយ៉ាងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះរាល់ការគំរាមកំហែង និងហានិភ័យឌីជីថលនានា។ គំនិតផ្តួចផ្តើមនេះគឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួង ក្នុងការបន្តអភិវឌ្ឍធនធានមនុស្សជំនាញកម្រិតខ្ពស់ និងលើកកម្ពស់ប្រព័ន្ធការពារសន្តិសុខសាយប័រជាតិ ឱ្យស្របតាមចក្ខុវិស័យនៃការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច...
Read More

វគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពឆ្លើយតបឧប្បតិ្តហេតុសាយប័រតាមរយៈការធ្វើលំហាត់”

វគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពឆ្លើយតបឧប្បតិ្តហេតុសាយប័រតាមរយៈការធ្វើលំហាត់” នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ ខេត្តកំពត៖ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោក អ៊ុក វណ្ណឌី អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពឆ្លើយតបឧប្បតិ្តហេតុសាយប័រតាមរយៈការធ្វើលំហាត់” នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ នៅសណ្ឋាគារឌឺ សឃ្វែរ កំពត ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីមន្ត្រី និងបុគ្គលិកជំនាញជាន់ខ្ពស់ ផ្នែកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខសាយប័រ ផ្នែកគ្រប់គ្រងហានិភ័យសាយប័រ ផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិឌីជីថល មកពីបណ្តាក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ប្រតិបត្តិករទូរគមនាគមន៍និងអ៊ីនធឺណិត និងវិស័យធនាគារនិងហិរញ្ញវត្ថុសរុបប្រមាណ ៥០នាក់។ សិក្ខាសាលានេះរៀបចំឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០២៦ ក្នុងគោលបំណងធ្វើឱ្យសន្តិសុខសាយប័រនៃសង្គមឌីជីថលរបស់កម្ពុជាមានភាពធន់ខ្ពស់ និងដើម្បីពង្រឹងសមត្ថភាពអនុវត្តផ្នែកសន្តិសុខសាយប័ររបស់អង្គភាព តាមរយៈលំហាត់សមលើតុ និងធ្វើការអនុវត្តសម្មតិកម្មឧប្បត្តិហេតុសាយប័រដែលប៉ះពាក់ដល់វិស័យសំខាន់ៗ ព្រមទាំងផ្តោតសំខាន់លើការធ្វើសេចក្តីសម្រេចចិត្ត ការទំនាក់ទំនង និងការឆ្លើយតបឧប្បតិ្តហេតុដោយសម្របសម្រួលរវាងក្រុមបច្ចេកទេស និងថ្នាក់គ្រប់គ្រង។ ជាមួយគ្នានេះ លោក អ៊ុក វណ្ណឌី បានបញ្ជាក់បន្ថែមថា សិក្ខាកាមនឹងយកចំណេះដឹង និងជំនាញបច្ចេកទេសដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែងនៅតាមបណ្តាក្រសួង-ស្ថាប័ន និងអង្គភាពរៀងៗខ្លួន ព្រមទាំងជួយពង្រឹងរបាំងការពារនិងភាពធន់នៃសន្តិសុខសាយប័រនៅក្នុងអង្គភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំ ដើម្បីធានានិរន្តរភាពការងារ ហើយក៏ជាការរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការកសាងបរិយាកាសសាយប័រជាតិមួយ ប្រកបដោយសុវត្ថិភាព ទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់។...
Read More

Mastering Staff’s Capacity And Behavior To Maximize Performance

នៅថ្ងៃ សៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ មាន អ្នកចូលរួម ៥១ នាក់ ពីក្រុមហ៊ុននានា បានចូលរួមវគ្គបណ្តុះបណ្តាល Soft Skill “Mastering staff’s capacity and behavior to maximize performance “ដើម្បីអភិវឌ្ឍភាពជាអ្នកដឹកនាំ និងបង្កើនប្រសិទ្ធភាពក្រុមការងារ។ អ្នកចូលរួមបានសិក្សាពីការប្រើប្រាស់ Leadership និង Management ឲ្យបានត្រឹមត្រូវ ការយល់ដឹងពីសមត្ថភាព និងអាកប្បកិរិយាបុគ្គលិក ការផ្តល់មតិយោបល់តាម Hamburger Coaching Approach និងការកសាងក្រុមការងាឲ្យមានការចូលរួម និងប្រសិទ្ធភាពខ្ពស់។ សូមអរគុណសម្រាប់ការចូលរួមយ៉ាងសកម្ម និងការចែករំលែកបទពិសោធន៍ដ៏មានតម្លៃ។
Read More
1 2 3 6