ភាពជាដៃគូសម្រាប់ការរីកចម្រើន បង្កើតអនាគតពោរពេញដោយឱកាស Sunrise Institute Intech Dev Co., Ltd. ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយ ខណៈដែល Sunrise Institute និង Intech Dev Co., Ltd. បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីពង្រឹងកិច្ចសហការ និងបង្កើតឱកាសកាន់តែមានអត្ថន័យសម្រាប់សិស្ស និស្សិត អ្នកជំនាញ និងធនធានមនុស្សជំនាន់ក្រោយ។ តាមរយៈភាពជាដៃគូនេះ យើងនឹងរួមគ្នាជំរុញ៖ ឱកាសក្នុងការសិក្សា និងការងារ ការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវិស័យឧស្សាហកម្ម ការរៀបចំព្រឹត្តិការណ៍ និងសកម្មភាពរួម ការអភិវឌ្ឍជំនាញ និងសមត្ថភាពបុគ្គលិក ភាពជាដៃគូនេះ មិនមែនគ្រាន់តែជាការចុះហត្ថលេខាប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃការផ្សារភ្ជាប់ ចំណេះដឹង ជំនាញ បទពិសោធន៍ និងឱកាស ដើម្បីជួយឱ្យធនធានមនុស្សមានសមត្ថភាពកាន់តែរឹងមាំ និងត្រៀមខ្លួនបានកាន់តែល្អសម្រាប់ទីផ្សារការងារ។







