អនុស្សរណៈនៃការយោគយល់គ្នា Sunrise Institute Intech Dev Co., Ltd


ភាពជាដៃគូសម្រាប់ការរីកចម្រើន បង្កើតអនាគតពោរពេញដោយឱកាស Sunrise Institute 🤝 Intech Dev Co., Ltd.
ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយ ខណៈដែល Sunrise Institute និង Intech Dev Co., Ltd. បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីពង្រឹងកិច្ចសហការ និងបង្កើតឱកាសកាន់តែមានអត្ថន័យសម្រាប់សិស្ស និស្សិត អ្នកជំនាញ និងធនធានមនុស្សជំនាន់ក្រោយ។ 🤝
តាមរយៈភាពជាដៃគូនេះ យើងនឹងរួមគ្នាជំរុញ៖
✨ ឱកាសក្នុងការសិក្សា និងការងារ
✨ ការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវិស័យឧស្សាហកម្ម
✨ ការរៀបចំព្រឹត្តិការណ៍ និងសកម្មភាពរួម
✨ ការអភិវឌ្ឍជំនាញ និងសមត្ថភាពបុគ្គលិក
ភាពជាដៃគូនេះ មិនមែនគ្រាន់តែជាការចុះហត្ថលេខាប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃការផ្សារភ្ជាប់ ចំណេះដឹង ជំនាញ បទពិសោធន៍ និងឱកាស ដើម្បីជួយឱ្យធនធានមនុស្សមានសមត្ថភាពកាន់តែរឹងមាំ និងត្រៀមខ្លួនបានកាន់តែល្អសម្រាប់ទីផ្សារការងារ។