វិទ្យាស្ថានសាន់រ៉ាយស៍បានរៀបចំកម្មវិធី “Navigating the Modern HR Landscape”


ការស្វែងយល់ពីបរិបទធនធានមនុស្សទំនើប ចែករំលែកចំណេះដឹង និងបង្កើតបណ្តាញទំនាក់ទំនង។ នៅថ្ងៃទី 12 ខែសីហា ឆ្នាំ 2026 វិទ្យាស្ថានសាន់រ៉ាយស៍បានរៀបចំកម្មវិធី “Navigating the Modern HR Landscape” ដោយបាននាំមកនូវអ្នកដឹកនាំផ្នែកធនធានមនុស្ស និងអាជីវកម្មជាច្រើនរូប ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងជាក់ស្តែងលើប្រធានបទសំខាន់ៗ ដូចជា៖
បច្ចេកវិទ្យា HR ការជ្រើសរើស និងរក្សាបុគ្គលិក ការអភិវឌ្ឍជំនាញ ប្រាក់បៀវត្សឌីជីថល សុខុមាលភាពបុគ្គលិក និងការកសាងក្រុមការងារដែលមានប្រសិទ្ធភាព
វាគ្មិនកិត្តិយសរបស់យើង៖
– លោក Ley Kamthong – នាយកប្រតិបត្តិ CheckinMe
– លោកស្រី Peaing Pisak – Chief People and Development Officer, AMK Bank Plc.
– លោក Lay Chantheara – Industry Partnership Team Leader, SDF, MEF
– លោកស្រី Cheam Sereyroth – Head of Payroll Business, Wing Bank (Cambodia) Plc.
– លោក Ren Phary – នាយក Sunrise Institute
ចំណុចសំខាន់នៃកម្មវិធី គឺ កិច្ចពិភាក្សា និងសំណួរ-ចម្លើយ​ (The Panel Discussion) “The Unified Employee Experience: Tech, Government Support, and Smart Pay” ដែលបានផ្តល់នូវទស្សនៈ និងដំណោះស្រាយជាក់ស្តែងសម្រាប់ការកសាង កម្លាំងពលកម្មឆ្លាតវៃ មានប្រសិទ្ធភាព និងត្រៀមខ្លួនសម្រាប់អនាគត។