សកម្មភាពចែករំលែកដោយទឹកចិត្តសប្បុរស


សកម្មភាពចែករំលែកដោយទឹកចិត្តសប្បុរស!
កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ វិទ្យាស្ថាន សាន់រ៉ាយ (Sunrise Institute) បានរៀបចំកម្មវិធីសប្បុរសធម៌ នាំយកសម្ភារសិក្សា រួមមានសៀវភៅ ប៊ិច និងសម្ភារចាំបាច់ផ្សេងៗទៀត ទៅចែកជូនដល់ប្អូនៗសិស្សានុសិស្សនិងអ្នកគ្រូនៅសាលាបឋមសិក្សាអូរលយនៃសហគមន៍ឥស្លាម ខេត្តកំពង់ឆ្នាំង។
សកម្មភាពនេះមិនត្រឹមតែជាការផ្តល់ជូននូវសម្ភារសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការផ្តល់នូវក្តីសង្ឃឹម និងការលើកទឹកចិត្តដល់ប្អូនៗក្នុងការខិតខំរៀនសូត្រ ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកក្នុងគម្រោងនេះ។ ការរួមចំណែករបស់លោកអ្នក គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ពួកយើង!