Hack The Box Meetup Cambodia


ពីក្តីស្រមៃតូចមួយ មកជាទំព័រប្រវត្តិសាស្ត្រថ្មីនៃសហគមន៍ Cyber Security នៅកម្ពុជា!
អ្វីៗគ្រប់យ៉ាងចាប់ផ្តើមចេញពីគំនិតមួយ៖ “ធ្វើម៉េចឱ្យក្មេងៗ និងអ្នកស្រឡាញ់វិស័យបច្ចេកវិទ្យានៅស្រុកខ្មែរ មានឱកាសប្រឡូកក្នុងវេទិកាលំដាប់ពិភពលោក?”
ហើយនៅថ្ងៃនេះ ក្តីស្រមៃនោះបានក្លាយជាការពិតហើយ! Hack The Box Meetup Cambodia #1 ត្រូវបានបញ្ចប់ជាស្ថាពរ និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បំផុត!
ទិដ្ឋភាពដែលធ្វើឱ្យពួកយើងរំភើបស្ទើរហូរទឹកភ្នែក គឺនៅពេលដែលទ្វារបន្ទប់បើក ហើយបងប្អូន សិស្សនិស្សិត និងអ្នកជំនាញជាច្រើននាក់ បានមកជុំគ្នាយ៉ាងកុះករ រហូតពេញណែនបន្ទប់។ ម្នាក់ៗមកដោយស្នាមញញឹម និងក្តីរំភើបដើម្បីរៀនសូត្រ ចែករំលែក និង Hack ជាមួយគ្នា។ អង្គុយសម្លឹងមើលទិដ្ឋភាពនេះទាំងយប់ ខ្ញុំពិតជាមានអារម្មណ៍ដឹងគុណរកអ្វីប្រៀបមិនបានឡើយ។
ដំណើរដំបូងដែលគ្មានអ្នកជឿជាក់ តែមានដៃគូដ៏អស្ចារ្យ៖ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ មិនអាចកើតឡើងបានទេបើគ្មានការទុកចិត្តពីក្រុមការងារ Hack The Box។ សូមអរគុណដល់ Orestis-Konstantinos Fotou និង Stella Vako ដែលបានជឿជាក់លើចក្ខុវិស័យមួយនេះ តាំងពីពួកយើងនៅជាសហគមន៍តូចមួយដែលគ្មាននរណាស្គាល់។ ទំនុកចិត្តរបស់បងៗ គឺជាកម្លាំងចលករធ្វើឱ្យកម្ពុជាមានឈ្មោះនៅលើឆាកអន្តរជាតិ របស់ Hack The Box ផ្លូវការ។
វីរៈបុរសនៅខាងមុខ និងខាងក្រោយឆាក៖
លោក Mony Yun (អ្នកសម្របសម្រួល)៖ បងពិតជាអស្ចារ្យខ្លាំងណាស់! ការណែនាំផ្ទាល់ (Live Walkthrough) ដែលពោរពេញដោយភាពអត់ធ្មត់ ភាពហ្មត់ចត់ និងបេះដូងពិតៗ បានដុតរំលែកចំណង់ចំណូលចិត្តអ្នកចូលរួមគ្រប់គ្នាឱ្យកាន់តែខ្លាំង។ ការគោរពដែលខ្ញុំមានចំពោះការលះបង់របស់បង គឺមិនអាចពណ៌នាជាពាក្យសម្តីបានឡើយ។
លោក Ly Sokpech (ចែករំលែកបទពិសោធន៍ចំណេះដឹង)៖ ពិតជាកិត្តិយសណាស់ដែលលោកបានចំណាយពេលដ៏មានតម្លៃមកចែករំលែកបទពិសោធន៍។ វត្តមានរបស់អ្នកជំនាញលំដាប់ខ្ពស់ដូចជាលោក បានធ្វើឱ្យប្អូនៗជំនាន់ក្រោយមើលឃើញផ្លូវដើរកាន់តែច្បាស់ និងមានកម្លាំងចិត្តកាន់តែខ្លាំង។
ក្រុមការងារលះបង់គ្រប់យ៉ាង៖ សូមអរគុណលោក Chheng Nal សម្រាប់រាល់ការងារជើងព្រឹតនៅខាងក្រោយឆាក លោក សេង​ សុភក្ត្រា ចែករំលែកស្ទីគ័រ និងជួយរាល់ពេលក្រុមការងារត្រូវការ