July 13, 2026

Day

សកម្មភាពចែករំលែកដោយទឹកចិត្តសប្បុរស

សកម្មភាពចែករំលែកដោយទឹកចិត្តសប្បុរស! កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ វិទ្យាស្ថាន សាន់រ៉ាយ (Sunrise Institute) បានរៀបចំកម្មវិធីសប្បុរសធម៌ នាំយកសម្ភារសិក្សា រួមមានសៀវភៅ ប៊ិច និងសម្ភារចាំបាច់ផ្សេងៗទៀត ទៅចែកជូនដល់ប្អូនៗសិស្សានុសិស្សនិងអ្នកគ្រូនៅសាលាបឋមសិក្សាអូរលយនៃសហគមន៍ឥស្លាម ខេត្តកំពង់ឆ្នាំង។ សកម្មភាពនេះមិនត្រឹមតែជាការផ្តល់ជូននូវសម្ភារសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការផ្តល់នូវក្តីសង្ឃឹម និងការលើកទឹកចិត្តដល់ប្អូនៗក្នុងការខិតខំរៀនសូត្រ ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកក្នុងគម្រោងនេះ។ ការរួមចំណែករបស់លោកអ្នក គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ពួកយើង!
Read More

Hack The Box Meetup Cambodia

ពីក្តីស្រមៃតូចមួយ មកជាទំព័រប្រវត្តិសាស្ត្រថ្មីនៃសហគមន៍ Cyber Security នៅកម្ពុជា! អ្វីៗគ្រប់យ៉ាងចាប់ផ្តើមចេញពីគំនិតមួយ៖ “ធ្វើម៉េចឱ្យក្មេងៗ និងអ្នកស្រឡាញ់វិស័យបច្ចេកវិទ្យានៅស្រុកខ្មែរ មានឱកាសប្រឡូកក្នុងវេទិកាលំដាប់ពិភពលោក?” ហើយនៅថ្ងៃនេះ ក្តីស្រមៃនោះបានក្លាយជាការពិតហើយ! Hack The Box Meetup Cambodia #1 ត្រូវបានបញ្ចប់ជាស្ថាពរ និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បំផុត! ទិដ្ឋភាពដែលធ្វើឱ្យពួកយើងរំភើបស្ទើរហូរទឹកភ្នែក គឺនៅពេលដែលទ្វារបន្ទប់បើក ហើយបងប្អូន សិស្សនិស្សិត និងអ្នកជំនាញជាច្រើននាក់ បានមកជុំគ្នាយ៉ាងកុះករ រហូតពេញណែនបន្ទប់។ ម្នាក់ៗមកដោយស្នាមញញឹម និងក្តីរំភើបដើម្បីរៀនសូត្រ ចែករំលែក និង Hack ជាមួយគ្នា។ អង្គុយសម្លឹងមើលទិដ្ឋភាពនេះទាំងយប់ ខ្ញុំពិតជាមានអារម្មណ៍ដឹងគុណរកអ្វីប្រៀបមិនបានឡើយ។ ដំណើរដំបូងដែលគ្មានអ្នកជឿជាក់ តែមានដៃគូដ៏អស្ចារ្យ៖ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ មិនអាចកើតឡើងបានទេបើគ្មានការទុកចិត្តពីក្រុមការងារ Hack The Box។ សូមអរគុណដល់ Orestis-Konstantinos Fotou និង Stella Vako ដែលបានជឿជាក់លើចក្ខុវិស័យមួយនេះ តាំងពីពួកយើងនៅជាសហគមន៍តូចមួយដែលគ្មាននរណាស្គាល់។ ទំនុកចិត្តរបស់បងៗ គឺជាកម្លាំងចលករធ្វើឱ្យកម្ពុជាមានឈ្មោះនៅលើឆាកអន្តរជាតិ របស់ Hack The Box...
Read More