August 17, 2026

Day

អនុស្សរណៈនៃការយោគយល់គ្នា Sunrise Institute Intech Dev Co., Ltd

ភាពជាដៃគូសម្រាប់ការរីកចម្រើន បង្កើតអនាគតពោរពេញដោយឱកាស Sunrise Institute Intech Dev Co., Ltd. ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយ ខណៈដែល Sunrise Institute និង Intech Dev Co., Ltd. បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីពង្រឹងកិច្ចសហការ និងបង្កើតឱកាសកាន់តែមានអត្ថន័យសម្រាប់សិស្ស និស្សិត អ្នកជំនាញ និងធនធានមនុស្សជំនាន់ក្រោយ។ តាមរយៈភាពជាដៃគូនេះ យើងនឹងរួមគ្នាជំរុញ៖ ឱកាសក្នុងការសិក្សា និងការងារ ការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវិស័យឧស្សាហកម្ម ការរៀបចំព្រឹត្តិការណ៍ និងសកម្មភាពរួម ការអភិវឌ្ឍជំនាញ និងសមត្ថភាពបុគ្គលិក ភាពជាដៃគូនេះ មិនមែនគ្រាន់តែជាការចុះហត្ថលេខាប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃការផ្សារភ្ជាប់ ចំណេះដឹង ជំនាញ បទពិសោធន៍ និងឱកាស ដើម្បីជួយឱ្យធនធានមនុស្សមានសមត្ថភាពកាន់តែរឹងមាំ និងត្រៀមខ្លួនបានកាន់តែល្អសម្រាប់ទីផ្សារការងារ។
Read More

វិទ្យាស្ថានសាន់រ៉ាយស៍បានរៀបចំកម្មវិធី “Navigating the Modern HR Landscape”

ការស្វែងយល់ពីបរិបទធនធានមនុស្សទំនើប ចែករំលែកចំណេះដឹង និងបង្កើតបណ្តាញទំនាក់ទំនង។ នៅថ្ងៃទី 12 ខែសីហា ឆ្នាំ 2026 វិទ្យាស្ថានសាន់រ៉ាយស៍បានរៀបចំកម្មវិធី “Navigating the Modern HR Landscape” ដោយបាននាំមកនូវអ្នកដឹកនាំផ្នែកធនធានមនុស្ស និងអាជីវកម្មជាច្រើនរូប ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងជាក់ស្តែងលើប្រធានបទសំខាន់ៗ ដូចជា៖ បច្ចេកវិទ្យា HR ការជ្រើសរើស និងរក្សាបុគ្គលិក ការអភិវឌ្ឍជំនាញ ប្រាក់បៀវត្សឌីជីថល សុខុមាលភាពបុគ្គលិក និងការកសាងក្រុមការងារដែលមានប្រសិទ្ធភាព វាគ្មិនកិត្តិយសរបស់យើង៖ – លោក Ley Kamthong – នាយកប្រតិបត្តិ CheckinMe – លោកស្រី Peaing Pisak – Chief People and Development Officer, AMK Bank Plc. – លោក Lay Chantheara – Industry Partnership...
Read More