1.បញ្ហាប្រឈមដែលលោកអ្នកកំពុងជួបប្រទះ៖
– តើលោកអ្នកកំពុងជួបការលំបាកក្នុងការស្វែងរកបុគ្គលិកផ្នែកបច្ចេកវិទ្យាដែលមានជំនាញ និងសញ្ញាបត្រត្រឹមត្រូវមែនទេ?
– តើការកំណត់ស្តង់ដារជំនាញបច្ចេកវិទ្យាសម្រាប់ការសម្ភាសន៍ជាបញ្ហាប្រឈមសម្រាប់អាជីវកម្មរបស់លោកអ្នកមែនទេ?
– តើការខ្វះខាតចំណេះដឹងក្នុងការវាយតម្លៃជំនាញបច្ចេកវិទ្យាធ្វើឱ្យការសម្រេចចិត្តជ្រើសរើសបុគ្គលិកមានភាពមិនច្បាស់លាស់មែនទេ?
-តើលោកអ្នកមានផលលំបាកក្នុងការសរសេរ KPI សម្រាប់បុគ្គលិកមែនដែររឺទេ?
2.គោលបំណងនៃសិក្ខាសាលា៖
សិក្ខាសាលានេះរៀបចំឡើងដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយផ្តល់ជូនលោកអ្នកនូវ៖
– ចំណេះដឹងស៊ីជម្រៅអំពីស្តង់ដារជំនាញបច្ចេកវិទ្យាដែលទទួលស្គាល់ដោយអន្តរជាតិ (Certiport)។
– បច្ចេកទេសក្នុងការសម្ភាសន៍ និងវាយតម្លៃបេក្ខជនផ្នែកបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព។
– ការយល់ដឹងពីនិន្នាការអាជីពការងារផ្នែកបច្ចេកវិទ្យា ដើម្បីកំណត់តម្រូវការបុគ្គលិកនាពេលអនាគត។
3. សិក្ខាសាលានេះសាកសមសម្រាប់តែ៖
អ្នកគ្រប់គ្រងផ្នែកធនធានមនុស្ស (HR)
ភ្នាក់ងារជ្រើសរើសបុគ្គលិកជំនាញ (Professional Recruitment Agency)
4.អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបាន៖
– ចំណេះដឹង និងជំនាញថ្មីៗក្នុងការជ្រើសរើសបុគ្គលិកផ្នែកបច្ចេកវិទ្យា។
– វិញ្ញាបនបត្របញ្ជាក់ការចូលរួម។
– ឱកាសបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញក្នុងវិស័យ។
– អាហារសម្រន់។
– ព័ត៌មានបន្ថែម៖
ចំនួនអ្នកចូលរួមមានកំណត់ត្រឹមតែ ១៥នាក់ប៉ុណ្ណោះ។
សិក្ខាសាលានេះផ្ដោតសំខាន់ទៅលើជំនាញបច្ចេកវិទ្យា ដូច្នេះវាជាសិក្ខាសាលាដ៏មានប្រយោជន៍សម្រាប់អ្នកដែលធ្វើការផ្នែកនេះ។