ដំណើរទស្សនៈកិច្ចសិក្សារបស់និស្សិតជំនាញ វិស្វកម្មតបណ្តាញ កម្រិតអន្តរជាតិ និង សាយប័រ ជំនាន់ទី១២៨ International Networking Engineer and Cybersecurity Batch128 ដឹកនាំដោយលោកគ្រូបង្គោល គ្រី លីមឆេង ព្រមទាំងថ្នាក់ដឹកនាំនៃវិទ្យាស្ថានសាន់រ៉ាយស៍ បានចុះទៅកាន់មណ្ឌលទិន្នន័យដ៏ធំមួយនៃប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនដៃគូរដ៏សំខាន់ គឺមជ្ឍមណ្ឌលទិន្នន័យ ចតុមុខដែលជាមជ្ឍមណ្ឌលទិន្នន័យតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលទទួលស្គាល់ដោយវិទ្យាស្ថានកម្រិតស្តង់ដា Uptime Tie III + គោលបំណងនៃការចុះកម្មសិក្សានេះដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមលើជំនាញស្នូល ដែលបានអនុវត្តន៍លើសម្ភារៈពិសោធន៍ និង ការកសាងបំណិនជំនាញ ក៏ដូចការជម្រុញជំនាញចំណេះដឹងដល់និស្សិតទៅថ្ងៃអនាគតអោយមានភាពល្អប្រសើរ ស្របតាមសេដ្ឋកិច្ចឌីជីថល ។
ការដឹកនាំនេះធ្វើឡើងថ្ងៃពុធ ១១ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥។
យើងខ្ញុំជាថ្នាក់ដឹកនាំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនជាដៃគូរដែលបានសហការ និង ការចំណាយពេលដ៏មានតម្លៃក្នុងការបង្ហាញដល់សិក្ខាកាមរបស់យើង ដើម្បីស្វែងយល់អោយកាន់តែច្បាស់នូវ ក៏ដូចឆ្អឹងខ្នងដ៏សំខាន់របស់ប្រព័ន្ធឌីជីថលដែលកំពុងទ្រទ្រង់សេដ្ឋកិច្ចប្រទេសកម្ពុជាដ៏សំខាន់ ។
សូមរំលឹកជូនបន្ថែម ដល់និស្សិតដែលកំពុងសិក្សា។ វិទ្យាស្ថានសាន់រ៉ាយស៍បានបំពេញបេសកម្មអស់រយៈពេល ជិត២ទស្សវត្សរ៍ ក្នុងការជ្រោមជ្រែងនិស្សិតអោយមានការងារធ្វើជិត ២មុឺននាក់លើជំនាញ វិស្វកម្មតបណ្តាញកម្រិតអន្តរជាតិ ដែលជាជំនាញដ៏សំខាន់សម្រាប់ប្រទេសកម្ពុជានឹងជាតម្រូវការទីផ្សារដ៏ធំផងដែរ។