ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានសាន់រ៉ាយស៍ និង ធនាគារវីង គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកសំខាន់ៗចំនួនបី៖
១. ឱកាសការងារ និងកម្មសិក្សា
កិច្ចសហការនេះនឹងផ្ដល់នូវ ឱកាសការងារ និង កម្មសិក្សា ដ៏មានតម្លៃសម្រាប់សិស្ស-និស្សិតវិទ្យាស្ថានសាន់រ៉ាយស៍ ដែលនឹងអាចទទួលបានបទពិសោធន៍ការងារជាក់ស្ដែង និងត្រៀមខ្លួនសម្រាប់ទីផ្សារការងារនាពេលអនាគត។
២. ការចែករំលែកបទពិសោធន៍ពីអ្នកជំនាញ
ធនាគារវីងនឹងចូលរួម ចែករំលែកបទពិសោធន៍ ពីអ្នកជំនាញរបស់ខ្លួនតាមរយៈ កម្មវិធីសិក្ខាសាលា និង វគ្គចែករំលែក ផ្សេងៗ។ នេះនឹងផ្ដល់ចំណេះដឹងទូលំទូលាយអំពីឧស្សាហកម្មធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុដល់សិស្ស-និស្សិត។
៣. ព្រឹត្តិការណ៍សហការ និងគម្រោងអភិវឌ្ឍន៍ជំនាញ
ភាគីទាំងពីរនឹងសហការរៀបចំព្រឹត្តិការណ៍ និង គម្រោងនានា រួមគ្នា។ ជាពិសេស គឺការអភិវឌ្ឍជំនាញសំខាន់ៗដែលស្របទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្នដូចជា សាយប័រ (Cybersecurity), វិស្វកម្មបណ្ដាញ (Network Engineering), និង ការអភិវឌ្ឍកម្មវិធី (Software Development) ជាដើម។
គម្រោងទាំងបីខាងលើនេះគឺជាស្នូលដ៏សំខាន់ក្នុងការ បើកផ្លូវ ឆ្ពោះទៅរក ទិសដៅរួមគ្នា មួយ គឺការ ជំរុញសេដ្ឋកិច្ចបែបឌីជីថល ស្របតាមគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា។ កិច្ចសហការនេះនឹងរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ ដើម្បីចូលរួមកសាងសេដ្ឋកិច្ចជាតិដ៏រឹងមាំនាពេលអនាគត។
The signing ceremony of the Memorandum of Understanding (MoU) between Sunrise Institute and Wing Bank marks a significant event aimed at promoting and strengthening collaboration on three key aspects:
1. Job and Internship Opportunities
This collaboration will provide valuable job and internship opportunities for students of Sunrise Institute. They will gain practical work experience and be well-prepared for the future job market.
2. Expert Knowledge Sharing through Workshops and Sessions
Wing Bank will actively share its expertise through various workshop programs and sharing sessions. This will provide students with extensive knowledge of the banking industry and financial technology.
3. Collaborative Events and Skill Development Projects
Both parties will collaborate on organizing events and various joint projects. This particularly includes developing crucial skills that align with current market demands, such as Cybersecurity, Network Engineering, and Software Development.
These three projects are crucial in paving the way towards a shared direction: promoting the digital economy in line with the clear policy of the Royal Government of Cambodia. This collaboration will actively contribute to building highly capable human resources to help develop a strong national economy in the future.