Uncategorized

Category

សិក្ខាសាលាស្តីពី “ការកសាងដ្ឋានគ្រឺះដ៏រឹងមាំសម្រាប់ចាប់អាជីពជាអ្នកសន្តិសុខសាយប័រ”

សិក្ខាសាលាស្តីពី “ការកសាងដ្ឋានគ្រឺះដ៏រឹងមាំសម្រាប់ចាប់អាជីពជាអ្នកសន្តិសុខសាយប័រ” រៀបចំឡើងដើម្បីលើកកម្ពស់ចំណេះដឹងផ្នែក Cybersecurity ភ្នំពេញ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ – សិក្ខាសាលាដ៏មានសារៈសំខាន់មួយស្តីពី “ការកសាងដ្ឋានគ្រឺះដ៏រឹងមាំសម្រាប់ចាប់អាជីពជាអ្នកសន្តិសុខសាយប័រ” ត្រូវបានរៀបចំឡើងនៅថ្ងៃពុធ ទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ ម៉ោង ១២:០០ ថ្ងៃត្រង់ នៅសាលសន្និសីទសាកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU Conference Hall) ជាន់ទី ១៣។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់នូវការយល់ដឹងស៊ីជម្រៅអំពីឱកាសការងារដ៏សម្បូរបែបនៅក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិត ក៏ដូចជាចែករំលែកនូវចំណេះដឹងសំខាន់ៗអំពីការវាយប្រហារតាមអ៊ីនធឺណិតបច្ចុប្បន្ន ជំនាញជាមូលដ្ឋាន និងការអភិវឌ្ឍសមត្ថភាពសម្រាប់អ្នកជំនាញផ្នែក Cybersecurity។ វាគ្មិនកិត្តិយសដែលនឹងចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងរួមមាន៖ ឯកឧត្តម លោកបណ្ឌិត សុទ្ធ បូរិន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលនឹងថ្លែងសុន្ទរកថាបើក និងណែនាំពីទិដ្ឋភាពទូទៅនៃឱកាសក្នុងវិស័យ Cybersecurity។ លោក លី វណ្ណឌី នាយកប្រតិបត្តិ (Chief Operation Officer) ដែលនឹងលើកឡើងអំពីការវាយប្រហារតាមអ៊ីនធឺណិតនាពេលបច្ចុប្បន្ន...
Read More

ពិធីចុះអនុស្សរណៈនៃការយោគយល់រវាងវិទ្យាស្ថានសាន់រ៉ាយស៍ និង ក្រុមហ៊ុន ខាសប៊ិហ្សថេកណឡជី

ពិធីចុះអនុស្សរណៈនៃការយោគយល់រវាងវិទ្យាស្ថានសាន់រ៉ាយស៍ និង ក្រុមហ៊ុន ខាសប៊ិហ្សថេកណឡជី ក្នុងការពង្រឹងគុណភាពអប់រំ និង បន្ថែមលើវិសាលភាពនៃការប្រលងយកសញ្ញាប័ត្រអន្តរជាតិ ពីកំរិតបច្ចេកទេសរហូតដល់កំរីតថ្នាក់ដឹកនាំ ដែលទទួលបានសិទ្ធិអនុញ្ញាតក្នុងការបណ្តុះបណ្តាល និងប្រឡងយកវិញ្ញាបនបត្រពីក្រុមហ៊ុន Certiport
Read More
1 2