Blog

វិទ្យាស្ថានសាន់រ៉ាយស៍ សហការជាមួយក្រុមហ៊ុន Technovage Solution

វិទ្យាស្ថានសាន់រ៉ាយស៍ សហការជាមួយក្រុមហ៊ុន Technovage Solution ក្នុងការបង្កើត កម្មវិធីប្រកួតប្រជែងសាយប័រ ( Koh Keh OSIN) ក្នុងការពង្រឹងលើជំនាញវិភាគ កោសលវិច័យ OSINT ដែលបង្កើតឡើងដោយកូនខ្មែរ ស្របតាមតាមស្ថានភាពនិន្នាការនយោបាយនាពេលបច្ចុប្បន្ន។ គួររំលឹកផងដែរថា និស្សិតដែលទទួលជ័យលាភីទាំងបី រូប ទទួលបានប្រាក់ឧត្ថម្ភសរុប 1000$ ព្រមទាំងទទួលបានឱកាសការហាត់ការទៀតផង ៕

វិទ្យាស្ថានសាន់រ៉ាយស៍បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU)ជាមួយសកលវិទ្យាល័យខេមតិច

[កាលបរិច្ឆេទ៖ ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥] វិទ្យាស្ថានសាន់រ៉ាយស៍បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU)ជាមួយសកលវិទ្យាល័យខេមតិច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ និងលើកកម្ពស់គុណភាពអប់រំទៅវិញទៅមក។ កិច្ចព្រមព្រៀងនេះមានគោលដៅជាក់លាក់ក្នុងការកែច្នៃធនធានមនុស្សពីកម្រិតនិស្សិតឧត្ដមសិក្សា (មហាវិទ្យាល័យ) ទៅជាអ្នកជំនាញប្រកបដោយគុណភាពខ្ពស់ ដើម្បីឆ្លើយតប និងជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរឡើង។ Sunrise Institute has signed a Memorandum of Understanding (MoU) with CamTech University to strengthen cooperation on mutual development and quality improvement of education. The agreement has a specific goal of transforming human resources from university students into high-quality professionals […]

វគ្គបណ្ដុះបណ្ដាល្ពសភាពធន់នៃសន្តិសុខសាយប័រ ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា

វគ្គបណ្ដុះបណ្ដាលនេះ ជាសកម្មភាពបន្តមួយនៃគម្រោងលើកកម្ពសភាពធន់នៃសន្តិសុខសាយប័រ ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា។ រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល ស្តីពី « EC-Council Certified SOC Analyst (CSA) » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ ដែលរៀបចំឡើងចាប់ពីថ្ងៃទី១១-១៣ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមកពីបណ្ដាក្រសួង-ស្ថាប័នរដ្ឋ និងអង្គភាពពាក់ព័ន្ធ សរុបប្រមាណ ៣០នាក់។

អបអរសាទរដល់សក្ខាកាមដែលមកពីនាយពន្ធដារនឹង ក្រុមហ៊ុន Cellcard ដែលបណ្តុះបណ្តាលលើជំនាញ CISA ,CISM ,CPENT ,CRISC, Data Analytics

សូមអបអរសាទរដល់សក្ខាកាមដែលមកពីនាយពន្ធដារនឹង ក្រុមហ៊ុន Cellcard ដែលបណ្តុះបណ្តាលលើជំនាញ CISA ,CISM ,CPENT ,CRISC, Data Analytics បញ្ចប់ដោយជោគជ័យ ជំនាន់ទី១៥ នៃវិទ្យាស្ថានសាន់រ៉ាសយ៍។ កម្មវិធីនេះ ប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៨ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ។

សិក្ខាសាលាស្តីពី “ការកសាងដ្ឋានគ្រឺះដ៏រឹងមាំសម្រាប់ចាប់អាជីពជាអ្នកសន្តិសុខសាយប័រ”

សិក្ខាសាលាស្តីពី “ការកសាងដ្ឋានគ្រឺះដ៏រឹងមាំសម្រាប់ចាប់អាជីពជាអ្នកសន្តិសុខសាយប័រ” រៀបចំឡើងដើម្បីលើកកម្ពស់ចំណេះដឹងផ្នែក Cybersecurity ភ្នំពេញ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ – សិក្ខាសាលាដ៏មានសារៈសំខាន់មួយស្តីពី “ការកសាងដ្ឋានគ្រឺះដ៏រឹងមាំសម្រាប់ចាប់អាជីពជាអ្នកសន្តិសុខសាយប័រ” ត្រូវបានរៀបចំឡើងនៅថ្ងៃពុធ ទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ ម៉ោង ១២:០០ ថ្ងៃត្រង់ នៅសាលសន្និសីទសាកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU Conference Hall) ជាន់ទី ១៣។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់នូវការយល់ដឹងស៊ីជម្រៅអំពីឱកាសការងារដ៏សម្បូរបែបនៅក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិត ក៏ដូចជាចែករំលែកនូវចំណេះដឹងសំខាន់ៗអំពីការវាយប្រហារតាមអ៊ីនធឺណិតបច្ចុប្បន្ន ជំនាញជាមូលដ្ឋាន និងការអភិវឌ្ឍសមត្ថភាពសម្រាប់អ្នកជំនាញផ្នែក Cybersecurity។ វាគ្មិនកិត្តិយសដែលនឹងចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងរួមមាន៖ ឯកឧត្តម លោកបណ្ឌិត សុទ្ធ បូរិន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលនឹងថ្លែងសុន្ទរកថាបើក និងណែនាំពីទិដ្ឋភាពទូទៅនៃឱកាសក្នុងវិស័យ Cybersecurity។ លោក លី វណ្ណឌី នាយកប្រតិបត្តិ (Chief Operation Officer) ដែលនឹងលើកឡើងអំពីការវាយប្រហារតាមអ៊ីនធឺណិតនាពេលបច្ចុប្បន្ន […]