News Event

Category

អបអរសាទរដល់សក្ខាកាមដែលមកពីនាយពន្ធដារនឹង ក្រុមហ៊ុន Cellcard ដែលបណ្តុះបណ្តាលលើជំនាញ CISA ,CISM ,CPENT ,CRISC, Data Analytics

សូមអបអរសាទរដល់សក្ខាកាមដែលមកពីនាយពន្ធដារនឹង ក្រុមហ៊ុន Cellcard ដែលបណ្តុះបណ្តាលលើជំនាញ CISA ,CISM ,CPENT ,CRISC, Data Analytics បញ្ចប់ដោយជោគជ័យ ជំនាន់ទី១៥ នៃវិទ្យាស្ថានសាន់រ៉ាសយ៍។ កម្មវិធីនេះ ប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៨ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ។
Read More

វិទ្យាស្ថានសាន់រ៉ាយស៍បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU)ជាមួយសកលវិទ្យាល័យខេមតិច

[កាលបរិច្ឆេទ៖ ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥] វិទ្យាស្ថានសាន់រ៉ាយស៍បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU)ជាមួយសកលវិទ្យាល័យខេមតិច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ និងលើកកម្ពស់គុណភាពអប់រំទៅវិញទៅមក។ កិច្ចព្រមព្រៀងនេះមានគោលដៅជាក់លាក់ក្នុងការកែច្នៃធនធានមនុស្សពីកម្រិតនិស្សិតឧត្ដមសិក្សា (មហាវិទ្យាល័យ) ទៅជាអ្នកជំនាញប្រកបដោយគុណភាពខ្ពស់ ដើម្បីឆ្លើយតប និងជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរឡើង។ Sunrise Institute has signed a Memorandum of Understanding (MoU) with CamTech University to strengthen cooperation on mutual development and quality improvement of education. The agreement has a specific goal of transforming human resources from university students into high-quality professionals...
Read More

វគ្គបណ្ដុះបណ្ដាល្ពសភាពធន់នៃសន្តិសុខសាយប័រ ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា

វគ្គបណ្ដុះបណ្ដាលនេះ ជាសកម្មភាពបន្តមួយនៃគម្រោងលើកកម្ពសភាពធន់នៃសន្តិសុខសាយប័រ ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា។ រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល ស្តីពី « EC-Council Certified SOC Analyst (CSA) » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ ដែលរៀបចំឡើងចាប់ពីថ្ងៃទី១១-១៣ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមកពីបណ្ដាក្រសួង-ស្ថាប័នរដ្ឋ និងអង្គភាពពាក់ព័ន្ធ សរុបប្រមាណ ៣០នាក់។
Read More

សិក្ខាសាលាស្តីពី “ការកសាងដ្ឋានគ្រឺះដ៏រឹងមាំសម្រាប់ចាប់អាជីពជាអ្នកសន្តិសុខសាយប័រ”

សិក្ខាសាលាស្តីពី “ការកសាងដ្ឋានគ្រឺះដ៏រឹងមាំសម្រាប់ចាប់អាជីពជាអ្នកសន្តិសុខសាយប័រ” រៀបចំឡើងដើម្បីលើកកម្ពស់ចំណេះដឹងផ្នែក Cybersecurity ភ្នំពេញ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ – សិក្ខាសាលាដ៏មានសារៈសំខាន់មួយស្តីពី “ការកសាងដ្ឋានគ្រឺះដ៏រឹងមាំសម្រាប់ចាប់អាជីពជាអ្នកសន្តិសុខសាយប័រ” ត្រូវបានរៀបចំឡើងនៅថ្ងៃពុធ ទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ ម៉ោង ១២:០០ ថ្ងៃត្រង់ នៅសាលសន្និសីទសាកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU Conference Hall) ជាន់ទី ១៣។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់នូវការយល់ដឹងស៊ីជម្រៅអំពីឱកាសការងារដ៏សម្បូរបែបនៅក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិត ក៏ដូចជាចែករំលែកនូវចំណេះដឹងសំខាន់ៗអំពីការវាយប្រហារតាមអ៊ីនធឺណិតបច្ចុប្បន្ន ជំនាញជាមូលដ្ឋាន និងការអភិវឌ្ឍសមត្ថភាពសម្រាប់អ្នកជំនាញផ្នែក Cybersecurity។ វាគ្មិនកិត្តិយសដែលនឹងចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងរួមមាន៖ ឯកឧត្តម លោកបណ្ឌិត សុទ្ធ បូរិន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលនឹងថ្លែងសុន្ទរកថាបើក និងណែនាំពីទិដ្ឋភាពទូទៅនៃឱកាសក្នុងវិស័យ Cybersecurity។ លោក លី វណ្ណឌី នាយកប្រតិបត្តិ (Chief Operation Officer) ដែលនឹងលើកឡើងអំពីការវាយប្រហារតាមអ៊ីនធឺណិតនាពេលបច្ចុប្បន្ន...
Read More

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានសាន់រ៉ាយស៍ និង ធនាគារវីង

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានសាន់រ៉ាយស៍ និង ធនាគារវីង គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកសំខាន់ៗចំនួនបី៖ ១. ឱកាសការងារ និងកម្មសិក្សា កិច្ចសហការនេះនឹងផ្ដល់នូវ ឱកាសការងារ និង កម្មសិក្សា ដ៏មានតម្លៃសម្រាប់សិស្ស-និស្សិតវិទ្យាស្ថានសាន់រ៉ាយស៍ ដែលនឹងអាចទទួលបានបទពិសោធន៍ការងារជាក់ស្ដែង និងត្រៀមខ្លួនសម្រាប់ទីផ្សារការងារនាពេលអនាគត។ ២. ការចែករំលែកបទពិសោធន៍ពីអ្នកជំនាញ ធនាគារវីងនឹងចូលរួម ចែករំលែកបទពិសោធន៍ ពីអ្នកជំនាញរបស់ខ្លួនតាមរយៈ កម្មវិធីសិក្ខាសាលា និង វគ្គចែករំលែក ផ្សេងៗ។ នេះនឹងផ្ដល់ចំណេះដឹងទូលំទូលាយអំពីឧស្សាហកម្មធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុដល់សិស្ស-និស្សិត។ ៣. ព្រឹត្តិការណ៍សហការ និងគម្រោងអភិវឌ្ឍន៍ជំនាញ ភាគីទាំងពីរនឹងសហការរៀបចំព្រឹត្តិការណ៍ និង គម្រោងនានា រួមគ្នា។ ជាពិសេស គឺការអភិវឌ្ឍជំនាញសំខាន់ៗដែលស្របទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្នដូចជា សាយប័រ (Cybersecurity), វិស្វកម្មបណ្ដាញ (Network Engineering), និង ការអភិវឌ្ឍកម្មវិធី (Software Development) ជាដើម។ គម្រោងទាំងបីខាងលើនេះគឺជាស្នូលដ៏សំខាន់ក្នុងការ បើកផ្លូវ ឆ្ពោះទៅរក ទិសដៅរួមគ្នា មួយ គឺការ ជំរុញសេដ្ឋកិច្ចបែបឌីជីថល ស្របតាមគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា។ កិច្ចសហការនេះនឹងរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សដែលមានសមត្ថភាពខ្ពស់...
Read More
1 2 3 4 5