News Event

Category

ពិធីចុះអនុសារណៈនៃការយោគយល់រវាងវិទ្យាស្ថានសាន់រ៉ាយស៍ និង ក្រុមហ៊ុនមជ្ឈមណ្ឌលទិន្នន័យចតុមុខ ក្នុងគោលដៅពង្រឹងសហប្រតិបត្តិកាលើគម្រោងអភិវឌ្ឍន៍ជំនាញ

អបអរសាទរពិធីចុះអនុសារណៈនៃការយោគយល់រវាងវិទ្យាស្ថានសាន់រ៉ាយស៍ និង ក្រុមហ៊ុនមជ្ឈមណ្ឌលទិន្នន័យចតុមុខ ក្នុងគោលដៅពង្រឹងសហប្រតិបត្តិកាលើគម្រោងអភិវឌ្ឍន៍ជំនាញ ការធ្វើសិក្ខាសាលារួមគ្នា គម្រោងផ្លាស់ប្តូរបច្ចេកវិទ្យាអ្នកជំនាញទៅវិញទៅមក ក្នុងគោលដៅពង្រីកវិសាលភាពនៃអ្នកជំនាញបច្ចេកទេសមជ្ឈមណ្ឌលទិន្នន័យ ដើម្បីអោយសិស្សនិស្សិតអាចទទួលបាននូវការអនុវត្តពិតប្រាកដ។ គួររំលឹកផងដែរថា វិទ្យាស្ថានសាន់រ៉ាយស៍ជាវិទ្យាស្ថានតែមួយគត់ដែលទទួលបានអាជ្ញាប័ណ្ណជាដៃគូរជាមួយក្រុមហ៊ុនអន្តរជាតិ Uptime ដែលជាស្ថាប័នផ្តល់វិញ្ញាបនបត្រទូទាំងពិភពលោកលើមជ្ឈមណ្ឌលទិន្នន័យ។ Congratulations on the signing of the Memorandum of Understanding between Sunrise Institute and Chaktomuk Data Center Company with the aim of strengthening cooperation in skill development projects, joint workshops, and mutual expert technology exchange projects with the aim of expanding the scope of...
Read More

អបអរសាទរការបើកដំណើរការជាផ្លូវការទីតាំងថ្មីរបស់វិទ្យាស្ថានសាន់រ៉ាយស៍

អបអរសាទរការបើកដំណើរការជាផ្លូវការទីតាំងថ្មីរបស់វិទ្យាស្ថានសាន់រ៉ាយស៍ ចំកណ្តាលទីក្រុងភ្នំពេញ ក្នុងដំណើរបេសកម្មអស់រយៈពេល 16 ឆ្នាំ ក្រោមការបណ្តុះបណ្តាលសិក្ខាកាមរាប់ម៉ឺននាក់ ប្រព្រឹត្តទៅនៅថ្ងៃទី 0៩ ខែមិថុនា ឆ្នាំ ២០២៥ ក្នុងការអប់រំបណ្តុះបណ្តាលសិស្ស និស្សិត នឹងសក្ខាមរាប់លាននាក់ ដើម្បីលើកម្ពស់ចំណេះជំនាញពិតប្រាកដ។ វិទ្យាស្ថានសាន់រ៉ាយស៍ជាវិទ្យាស្ថានសិក្សាដែលមានអាយុកា១៦ ឆ្នាំ លើជំនាញព័ត៌មានវិទ្យា ដូចជា International Networking Engineer, Cyber Security , Data Science , International Web Developer, International Creative Video and Graphic Design, DevOps, Aws, System Administrators.
Read More

សិក្ខាសិលា ” Data Center Revolution in the 21st Century”

កម្មវិធីនេះប្រព្រឹត្តនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ វិទ្យាស្ថានសាន់រ៉ាយស៍ ជាន់ទី២ ដោយមានការចូលរួមពីក្រុមហ៊ុនជាដៃគូរ ដូចជា UPTIME, Chaktomuk Data Center, KPMG និង NST។
Read More

សិក្ខាសាលាថ្នាក់ជាតិ ស្តីអំពីកម្មវិធី Cisco ឆ្នាំ២០២៥

កម្មវិធីនេះរៀបចំនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។
Read More

អបអរសាទរ ពីធីចែកសញ្ញាបត្រជូនដល់សក្ខាកាមថ្នាក់ Network Specialist ជំនាន់ទី០៥ នៃវិទ្យាស្ថានសាន់រ៉ាសយ៍

អបអរសាទរ ពីធីចែកសញ្ញាបត្រជូនដល់សក្ខាកាមថ្នាក់ Network Specialist ជំនាន់ទី០៥ នៃវិទ្យាស្ថានសាន់រ៉ាសយ៍ ក្រោមការផ្តួចផ្តើមរៀបចំដោយមូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund ។ កម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃចន្ទ ៩ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។
Read More

សិក្ខាសាលាពង្រឹងជំនាញជ្រើសរើសបុគ្គលិកផ្នែកបច្ចេកវិទ្យា៖ ភាពជាដៃគូជាមួយ Certiport និងការយល់ដឹងពីអាជីពការងារ

1.បញ្ហាប្រឈមដែលលោកអ្នកកំពុងជួបប្រទះ៖ – តើលោកអ្នកកំពុងជួបការលំបាកក្នុងការស្វែងរកបុគ្គលិកផ្នែកបច្ចេកវិទ្យាដែលមានជំនាញ និងសញ្ញាបត្រត្រឹមត្រូវមែនទេ? – តើការកំណត់ស្តង់ដារជំនាញបច្ចេកវិទ្យាសម្រាប់ការសម្ភាសន៍ជាបញ្ហាប្រឈមសម្រាប់អាជីវកម្មរបស់លោកអ្នកមែនទេ? – តើការខ្វះខាតចំណេះដឹងក្នុងការវាយតម្លៃជំនាញបច្ចេកវិទ្យាធ្វើឱ្យការសម្រេចចិត្តជ្រើសរើសបុគ្គលិកមានភាពមិនច្បាស់លាស់មែនទេ? -តើលោកអ្នកមានផលលំបាកក្នុងការសរសេរ KPI សម្រាប់បុគ្គលិកមែនដែររឺទេ? 2.គោលបំណងនៃសិក្ខាសាលា៖ សិក្ខាសាលានេះរៀបចំឡើងដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយផ្តល់ជូនលោកអ្នកនូវ៖ – ចំណេះដឹងស៊ីជម្រៅអំពីស្តង់ដារជំនាញបច្ចេកវិទ្យាដែលទទួលស្គាល់ដោយអន្តរជាតិ (Certiport)។ – បច្ចេកទេសក្នុងការសម្ភាសន៍ និងវាយតម្លៃបេក្ខជនផ្នែកបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព។ – ការយល់ដឹងពីនិន្នាការអាជីពការងារផ្នែកបច្ចេកវិទ្យា ដើម្បីកំណត់តម្រូវការបុគ្គលិកនាពេលអនាគត។ 3. សិក្ខាសាលានេះសាកសមសម្រាប់តែ៖ អ្នកគ្រប់គ្រងផ្នែកធនធានមនុស្ស (HR) ភ្នាក់ងារជ្រើសរើសបុគ្គលិកជំនាញ (Professional Recruitment Agency) 4.អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបាន៖ – ចំណេះដឹង និងជំនាញថ្មីៗក្នុងការជ្រើសរើសបុគ្គលិកផ្នែកបច្ចេកវិទ្យា។ – វិញ្ញាបនបត្របញ្ជាក់ការចូលរួម។ – ឱកាសបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញក្នុងវិស័យ។ – អាហារសម្រន់។ – ព័ត៌មានបន្ថែម៖ ចំនួនអ្នកចូលរួមមានកំណត់ត្រឹមតែ ១៥នាក់ប៉ុណ្ណោះ។ សិក្ខាសាលានេះផ្ដោតសំខាន់ទៅលើជំនាញបច្ចេកវិទ្យា ដូច្នេះវាជាសិក្ខាសាលាដ៏មានប្រយោជន៍សម្រាប់អ្នកដែលធ្វើការផ្នែកនេះ។
Read More

Workshop: Building Strong Cybersecurity Behaviors

សិក្ខាសាលា៖ ការកសាងឥរិយាបថសុវត្ថិភាពតាមអ៊ីនធឺណិតដ៏រឹងមាំ និង​ សមាគមន៍មីក្រូហិរញ្ញវត្ថុប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ ដែលមាន វាគ្មិនកិត្តិយសចំនួនបីរូប។ ទីមួយ លោក ភិ សារឺម ទីពី លោក អ៊ាត ចិត្រាសុរិវង្ស ទីបី លោក តាំង គីមស្រ៊ុន អត្តប្រយោជន៍នៃសិក្ខាសាលានេះ៖ ១. ការយល់ដឹងអំពីសុវត្ថិភាពអ៊ីនធឺណិតសម្រាប់ទាំងអស់គ្នា ២. ការគ្រប់គ្រងហានិភ័យ និងអនុលោមតាមបច្ចេកវិទ្យា ៣. ការកសាងឥរិយាបថសុវត្ថិភាពតាមអ៊ីនធឺណិតដ៏រឹងមាំ Thank you to our three distinguished speakers First, Mr. Phy Sarem Second, Mr. Eat Chetrasorivong Third, Mr. Taing Kimsrun and the Microfinance Association for coming together to...
Read More
1 2 3 4 5