News Event

Category

អនុស្សរណៈនៃការយោគយល់គ្នា Sunrise Institute Intech Dev Co., Ltd

ភាពជាដៃគូសម្រាប់ការរីកចម្រើន បង្កើតអនាគតពោរពេញដោយឱកាស Sunrise Institute Intech Dev Co., Ltd. ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយ ខណៈដែល Sunrise Institute និង Intech Dev Co., Ltd. បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីពង្រឹងកិច្ចសហការ និងបង្កើតឱកាសកាន់តែមានអត្ថន័យសម្រាប់សិស្ស និស្សិត អ្នកជំនាញ និងធនធានមនុស្សជំនាន់ក្រោយ។ តាមរយៈភាពជាដៃគូនេះ យើងនឹងរួមគ្នាជំរុញ៖ ឱកាសក្នុងការសិក្សា និងការងារ ការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវិស័យឧស្សាហកម្ម ការរៀបចំព្រឹត្តិការណ៍ និងសកម្មភាពរួម ការអភិវឌ្ឍជំនាញ និងសមត្ថភាពបុគ្គលិក ភាពជាដៃគូនេះ មិនមែនគ្រាន់តែជាការចុះហត្ថលេខាប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃការផ្សារភ្ជាប់ ចំណេះដឹង ជំនាញ បទពិសោធន៍ និងឱកាស ដើម្បីជួយឱ្យធនធានមនុស្សមានសមត្ថភាពកាន់តែរឹងមាំ និងត្រៀមខ្លួនបានកាន់តែល្អសម្រាប់ទីផ្សារការងារ។
Read More

វិទ្យាស្ថានសាន់រ៉ាយស៍បានរៀបចំកម្មវិធី “Navigating the Modern HR Landscape”

ការស្វែងយល់ពីបរិបទធនធានមនុស្សទំនើប ចែករំលែកចំណេះដឹង និងបង្កើតបណ្តាញទំនាក់ទំនង។ នៅថ្ងៃទី 12 ខែសីហា ឆ្នាំ 2026 វិទ្យាស្ថានសាន់រ៉ាយស៍បានរៀបចំកម្មវិធី “Navigating the Modern HR Landscape” ដោយបាននាំមកនូវអ្នកដឹកនាំផ្នែកធនធានមនុស្ស និងអាជីវកម្មជាច្រើនរូប ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងជាក់ស្តែងលើប្រធានបទសំខាន់ៗ ដូចជា៖ បច្ចេកវិទ្យា HR ការជ្រើសរើស និងរក្សាបុគ្គលិក ការអភិវឌ្ឍជំនាញ ប្រាក់បៀវត្សឌីជីថល សុខុមាលភាពបុគ្គលិក និងការកសាងក្រុមការងារដែលមានប្រសិទ្ធភាព វាគ្មិនកិត្តិយសរបស់យើង៖ – លោក Ley Kamthong – នាយកប្រតិបត្តិ CheckinMe – លោកស្រី Peaing Pisak – Chief People and Development Officer, AMK Bank Plc. – លោក Lay Chantheara – Industry Partnership...
Read More

សកម្មភាពចែករំលែកដោយទឹកចិត្តសប្បុរស

សកម្មភាពចែករំលែកដោយទឹកចិត្តសប្បុរស! កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ វិទ្យាស្ថាន សាន់រ៉ាយស៍បានរៀបចំកម្មវិធីសប្បុរសធម៌ នាំយកសម្ភារសិក្សា រួមមានសៀវភៅ ប៊ិច និងសម្ភារចាំបាច់ផ្សេងៗទៀត ទៅចែកជូនដល់ប្អូនៗសិស្សានុសិស្សនិងអ្នកគ្រូនៅសាលាបឋមសិក្សាអូរលយនៃសហគមន៍ឥស្លាម ខេត្តកំពង់ឆ្នាំង។ សកម្មភាពនេះមិនត្រឹមតែជាការផ្តល់ជូននូវសម្ភារសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការផ្តល់នូវក្តីសង្ឃឹម និងការលើកទឹកចិត្តដល់ប្អូនៗក្នុងការខិតខំរៀនសូត្រ ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកក្នុងគម្រោងនេះ។ ការរួមចំណែករបស់លោកអ្នក គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ពួកយើង!
Read More

Hack The Box Meetup Cambodia

ពីក្តីស្រមៃតូចមួយ មកជាទំព័រប្រវត្តិសាស្ត្រថ្មីនៃសហគមន៍ Cyber Security នៅកម្ពុជា! អ្វីៗគ្រប់យ៉ាងចាប់ផ្តើមចេញពីគំនិតមួយ៖ “ធ្វើម៉េចឱ្យក្មេងៗ និងអ្នកស្រឡាញ់វិស័យបច្ចេកវិទ្យានៅស្រុកខ្មែរ មានឱកាសប្រឡូកក្នុងវេទិកាលំដាប់ពិភពលោក?” ហើយនៅថ្ងៃនេះ ក្តីស្រមៃនោះបានក្លាយជាការពិតហើយ! Hack The Box Meetup Cambodia #1 ត្រូវបានបញ្ចប់ជាស្ថាពរ និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បំផុត! ទិដ្ឋភាពដែលធ្វើឱ្យពួកយើងរំភើបស្ទើរហូរទឹកភ្នែក គឺនៅពេលដែលទ្វារបន្ទប់បើក ហើយបងប្អូន សិស្សនិស្សិត និងអ្នកជំនាញជាច្រើននាក់ បានមកជុំគ្នាយ៉ាងកុះករ រហូតពេញណែនបន្ទប់។ ម្នាក់ៗមកដោយស្នាមញញឹម និងក្តីរំភើបដើម្បីរៀនសូត្រ ចែករំលែក និង Hack ជាមួយគ្នា។ អង្គុយសម្លឹងមើលទិដ្ឋភាពនេះទាំងយប់ ខ្ញុំពិតជាមានអារម្មណ៍ដឹងគុណរកអ្វីប្រៀបមិនបានឡើយ។ ដំណើរដំបូងដែលគ្មានអ្នកជឿជាក់ តែមានដៃគូដ៏អស្ចារ្យ៖ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ មិនអាចកើតឡើងបានទេបើគ្មានការទុកចិត្តពីក្រុមការងារ Hack The Box។ សូមអរគុណដល់ Orestis-Konstantinos Fotou និង Stella Vako ដែលបានជឿជាក់លើចក្ខុវិស័យមួយនេះ តាំងពីពួកយើងនៅជាសហគមន៍តូចមួយដែលគ្មាននរណាស្គាល់។ ទំនុកចិត្តរបស់បងៗ គឺជាកម្លាំងចលករធ្វើឱ្យកម្ពុជាមានឈ្មោះនៅលើឆាកអន្តរជាតិ របស់ Hack The Box...
Read More

Celebrating a New Strategic Partnership

អបអរសាទរជាមួយភាពជាដៃគូសហការថ្មី! វិទ្យាស្ថានសាន់រ៉ាយស៍មានសេចក្តីសោមនស្សរីករាយក្នុងការចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយ Technovage Solution Co., Ltd. ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកដំណោះស្រាយសន្តិសុខសាយប័រនៅកម្ពុជា។ តាមរយៈភាពជាដៃគូនេះ ភាគីទាំងពីរនឹងសហការលើ៖ កម្មវិធីលើកកម្ពស់ការយល់ដឹងអំពីសន្តិសុខសាយប័រ ការសាកល្បង Phishing Awareness Simulation ការអនុវត្ត Social Engineering Exercises ការហ្វឹកហាត់ Incident Response Drills Vulnerability Assessment & Penetration Testing (VAPT) Security Operations Center (SOC) Solutions IT Security Audits និងកម្មវិធីអនុលោមភាពស្តង់ដារ ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមរបស់យើងក្នុងការ ពង្រឹងកម្មវិធីការយល់ដឹងអំពីសន្តិសុខសាយប័រ តាមរយៈការអនុវត្ត និងស្ថានការណ៍សាកល្បងជាក់ស្តែង ដើម្បីជួយអង្គភាពនានាកសាងការការពារដ៏រឹងមាំប្រឆាំងនឹងការគំរាមកំហែងសាយប័រដែលកំពុងកើនឡើង។ រួមគ្នាអភិវឌ្ឍធនធានមនុស្សផ្នែកសន្តិសុខសាយប័រ បង្កើនការយល់ដឹង និងកសាងអនាគតឌីជីថលដែលមានសុវត្ថិភាពសម្រាប់កម្ពុជា។ Celebrating a New Strategic Partnership! Sunrise Institute...
Read More

Strategic Cyber Threat Hunting training program on 10 June 2026,

ពង្រឹងសមត្ថភាពសន្តិសុខអ៊ីនធឺណិតនៅកម្ពុជា! វិទ្យាស្ថានសាន់រ៉ាយស៍បានផ្តល់នូវការបណ្តុះបណ្តាលប្រកបដោយមោទនភាពចំពោះវគ្គសិក្សា Strategic Cyber Threat Hunting ប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមជិត 30 នាក់ ដែលមកពី ក្រសួងរដ្ឋាភិបាល ស្ថាប័នធនាគារ និងវិស័យសំខាន់ៗ។ គំនិតផ្តួចផ្តើមនេះគឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួង ក្នុងការបន្តអភិវឌ្ឍធនធានមនុស្សជំនាញកម្រិតខ្ពស់ និងលើកកម្ពស់ប្រព័ន្ធការពារសន្តិសុខសាយប័រជាតិ ឱ្យស្របតាមចក្ខុវិស័យនៃការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។ Strengthening Cybersecurity Capacity in Cambodia! The Sunrise Institute proudly conducted the Strategic Cyber Threat Hunting training program on 10 June 2026, bringing together nearly 30 participants from government ministries, banking institutions, and other...
Read More

វគ្គបណ្តុះបណ្តាល EC-Council Certified Incident Handler (ECIH)

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “EC-Council Certified Incident Handler (ECIH)” ដែលជាកម្មវិធីបណ្តុះបណ្តាលស៊ីជម្រៅផ្តោតលើការគ្រប់គ្រង និងការឆ្លើយតបទៅនឹងឧប្បត្តិហេតុសន្តិសុខសាយប័រ (Incident Response) ចាប់ពីថ្ងៃទី២៣-២៥ ខែកុម្ភៈ ឆ្នាំ២០២៦ និងមានការអញ្ជើញចូលរួមពីមន្ត្រី និងបុគ្គលិកជំនាញមកពី ១៩ ក្រសួង-ស្ថាប័នរដ្ឋ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ប្រតិបត្តិករសេវាអ៊ីនធឺណិត និងស្ថាប័នហិរញ្ញវត្ថុនិងធនាគារ សរុបប្រមាណ ៣០រូប នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។   វគ្គបណ្តុះបណ្តាល EC-Council Certified Incident Handler (ECIH) ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដោយគ្របដណ្តប់លើម៉ូឌុលសំខាន់ៗដែលជាមូលដ្ឋានគ្រឹះចំបងនៃការគ្រប់គ្រងឧប្បត្តិហេតុសន្តិសុខសាយប័រ។ វគ្គនេះមិនត្រឹមតែផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវជំនាញបច្ចេកទេសប៉ុណ្ណោះទេ តែងថែមទាំងផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងការអនុវត្តអនុលោមភាព និងទិដ្ឋភាពច្បាប់ពាក់ព័ន្ធផងដែរ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្ត្រីជំនាញនឹងទទួលបាននូវសមត្ថភាពពេញលេញក្នុងការវាយតម្លៃ កំណត់អត្តសញ្ញាណ ទប់ស្កាត់ និងឆ្លើយតបយ៉ាងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះរាល់ការគំរាមកំហែង និងហានិភ័យឌីជីថលនានា។ គំនិតផ្តួចផ្តើមនេះគឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួង ក្នុងការបន្តអភិវឌ្ឍធនធានមនុស្សជំនាញកម្រិតខ្ពស់ និងលើកកម្ពស់ប្រព័ន្ធការពារសន្តិសុខសាយប័រជាតិ ឱ្យស្របតាមចក្ខុវិស័យនៃការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច...
Read More
1 2 3 7