Blog

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានសាន់រ៉ាយស៍ និង ធនាគារវីង

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានសាន់រ៉ាយស៍ និង ធនាគារវីង គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកសំខាន់ៗចំនួនបី៖ ១. ឱកាសការងារ និងកម្មសិក្សា កិច្ចសហការនេះនឹងផ្ដល់នូវ ឱកាសការងារ និង កម្មសិក្សា ដ៏មានតម្លៃសម្រាប់សិស្ស-និស្សិតវិទ្យាស្ថានសាន់រ៉ាយស៍ ដែលនឹងអាចទទួលបានបទពិសោធន៍ការងារជាក់ស្ដែង និងត្រៀមខ្លួនសម្រាប់ទីផ្សារការងារនាពេលអនាគត។ ២. ការចែករំលែកបទពិសោធន៍ពីអ្នកជំនាញ ធនាគារវីងនឹងចូលរួម ចែករំលែកបទពិសោធន៍ ពីអ្នកជំនាញរបស់ខ្លួនតាមរយៈ កម្មវិធីសិក្ខាសាលា និង វគ្គចែករំលែក ផ្សេងៗ។ នេះនឹងផ្ដល់ចំណេះដឹងទូលំទូលាយអំពីឧស្សាហកម្មធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុដល់សិស្ស-និស្សិត។ ៣. ព្រឹត្តិការណ៍សហការ និងគម្រោងអភិវឌ្ឍន៍ជំនាញ ភាគីទាំងពីរនឹងសហការរៀបចំព្រឹត្តិការណ៍ និង គម្រោងនានា រួមគ្នា។ ជាពិសេស គឺការអភិវឌ្ឍជំនាញសំខាន់ៗដែលស្របទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្នដូចជា សាយប័រ (Cybersecurity), វិស្វកម្មបណ្ដាញ (Network Engineering), និង ការអភិវឌ្ឍកម្មវិធី (Software Development) ជាដើម។ គម្រោងទាំងបីខាងលើនេះគឺជាស្នូលដ៏សំខាន់ក្នុងការ បើកផ្លូវ ឆ្ពោះទៅរក ទិសដៅរួមគ្នា មួយ គឺការ ជំរុញសេដ្ឋកិច្ចបែបឌីជីថល ស្របតាមគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា។ កិច្ចសហការនេះនឹងរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ […]

ពិធីចុះអនុសារណៈនៃការយោគយល់រវាងវិទ្យាស្ថានសាន់រ៉ាយស៍ និង ក្រុមហ៊ុនមជ្ឈមណ្ឌលទិន្នន័យចតុមុខ ក្នុងគោលដៅពង្រឹងសហប្រតិបត្តិកាលើគម្រោងអភិវឌ្ឍន៍ជំនាញ

អបអរសាទរពិធីចុះអនុសារណៈនៃការយោគយល់រវាងវិទ្យាស្ថានសាន់រ៉ាយស៍ និង ក្រុមហ៊ុនមជ្ឈមណ្ឌលទិន្នន័យចតុមុខ ក្នុងគោលដៅពង្រឹងសហប្រតិបត្តិកាលើគម្រោងអភិវឌ្ឍន៍ជំនាញ ការធ្វើសិក្ខាសាលារួមគ្នា គម្រោងផ្លាស់ប្តូរបច្ចេកវិទ្យាអ្នកជំនាញទៅវិញទៅមក ក្នុងគោលដៅពង្រីកវិសាលភាពនៃអ្នកជំនាញបច្ចេកទេសមជ្ឈមណ្ឌលទិន្នន័យ ដើម្បីអោយសិស្សនិស្សិតអាចទទួលបាននូវការអនុវត្តពិតប្រាកដ។ គួររំលឹកផងដែរថា វិទ្យាស្ថានសាន់រ៉ាយស៍ជាវិទ្យាស្ថានតែមួយគត់ដែលទទួលបានអាជ្ញាប័ណ្ណជាដៃគូរជាមួយក្រុមហ៊ុនអន្តរជាតិ Uptime ដែលជាស្ថាប័នផ្តល់វិញ្ញាបនបត្រទូទាំងពិភពលោកលើមជ្ឈមណ្ឌលទិន្នន័យ។ Congratulations on the signing of the Memorandum of Understanding between Sunrise Institute and Chaktomuk Data Center Company with the aim of strengthening cooperation in skill development projects, joint workshops, and mutual expert technology exchange projects with the aim of expanding the scope of […]

អបអរសាទរការបើកដំណើរការជាផ្លូវការទីតាំងថ្មីរបស់វិទ្យាស្ថានសាន់រ៉ាយស៍

អបអរសាទរការបើកដំណើរការជាផ្លូវការទីតាំងថ្មីរបស់វិទ្យាស្ថានសាន់រ៉ាយស៍ ចំកណ្តាលទីក្រុងភ្នំពេញ ក្នុងដំណើរបេសកម្មអស់រយៈពេល 16 ឆ្នាំ ក្រោមការបណ្តុះបណ្តាលសិក្ខាកាមរាប់ម៉ឺននាក់ ប្រព្រឹត្តទៅនៅថ្ងៃទី 0៩ ខែមិថុនា ឆ្នាំ ២០២៥ ក្នុងការអប់រំបណ្តុះបណ្តាលសិស្ស និស្សិត នឹងសក្ខាមរាប់លាននាក់ ដើម្បីលើកម្ពស់ចំណេះជំនាញពិតប្រាកដ។ វិទ្យាស្ថានសាន់រ៉ាយស៍ជាវិទ្យាស្ថានសិក្សាដែលមានអាយុកា១៦ ឆ្នាំ លើជំនាញព័ត៌មានវិទ្យា ដូចជា International Networking Engineer, Cyber Security , Data Science , International Web Developer, International Creative Video and Graphic Design, DevOps, Aws, System Administrators.

សិក្ខាសិលា ” Data Center Revolution in the 21st Century”

កម្មវិធីនេះប្រព្រឹត្តនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ វិទ្យាស្ថានសាន់រ៉ាយស៍ ជាន់ទី២ ដោយមានការចូលរួមពីក្រុមហ៊ុនជាដៃគូរ ដូចជា UPTIME, Chaktomuk Data Center, KPMG និង NST។

អបអរសាទរ ពីធីចែកសញ្ញាបត្រជូនដល់សក្ខាកាមថ្នាក់ Network Specialist ជំនាន់ទី០៥ នៃវិទ្យាស្ថានសាន់រ៉ាសយ៍

អបអរសាទរ ពីធីចែកសញ្ញាបត្រជូនដល់សក្ខាកាមថ្នាក់ Network Specialist ជំនាន់ទី០៥ នៃវិទ្យាស្ថានសាន់រ៉ាសយ៍ ក្រោមការផ្តួចផ្តើមរៀបចំដោយមូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund ។ កម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃចន្ទ ៩ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។